(ម៉ាទ្រីដ)៖ កីឡាករតេន្នីសលំដាប់ទី២ លើពិភពលោក Carlos Alcaraz បានរក្សានូវពានរង្វាន់ Madrid Open របស់ខ្លួន ជាមួយនិងជ័យជម្នះ ៣សិត លើកីឡាករអាល្លឺម៉ង់ Jan-Lennard Struff ក្នុងការប្រកួតរដូវកាល២០២៣។

កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ ២០ឆ្នាំរូបនេះ បានឈ្នះក្នុងលទ្ធផល៦-៤ ៣-៦ ៦-៣ ដណ្តើមបានពានរង្វាន់ទី៤របស់លោក នៅឯ ATP Tour ក្នុងរដូវកាលនេះ និងជាពានរង្វាន់សរុបទី១០របស់លោក។Alcaraz គឺជាកីឡាករផ្នែកបុរសទី២ហើយ ដែលបានការពារពាន់រង្វាន់របស់លោក នៅទីក្រុង Madrid បន្ទាប់ពីកីឡាកររួមសញ្ជាត Rafael Nadal ក៏សម្រេចបានលទ្ធផលបែបនេះដែរ កាលពីឆ្នាំ២០១៤។

Carlos Alcaraz នឹងជំនួសកីឡាករ Novak Djokovic ដែលកំពុងស្ថិតនៅលំដាប់កំពូល នៅលើពិភពលោកនោះ សម្រាប់ការប្រកួតនៅទីក្រុង Rome នៅសប្តាហ៍ក្រោយ៕