(ភ្នំពេញ)៖ ដើម្បីចូលរួមអមអរសាទរព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្រុមហ៊ុន MG ដែលជាក្រុមហ៊ុនលក់រថយន្តថ្មីយីហោចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានឧបត្ថម្ភអាវយឺតចំនួន១៣៨អាវជូនដល់នាយកដ្ឋានគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោ និងថ្នាក់ដឹកនាំ-ក្រុមការងារនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីជាកាដូលើកទឹកចិត្តក្នុងការរួមសហការរៀបចំព្រឹត្តិការណ៍ជាប្រវត្ថិសាស្ត្រដ៏អស្ចារ្យនេះ។

ការប្រគល់អាវយឺតខាងលើនេះធ្វើឡើងនាថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ តាមរយៈលោក អ៊ុំ គីម នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia ជូនដល់លោកប្រធាននាយកដ្ឋានគ្រប់គ្រងពហុកីឡាដ្ឋានជាតិមរតកតេជោ ដើម្បីជាការចូលរួមគាំទ្រ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ-ក្រុមការងារនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដល់ការងាររៀបចំទីតាំងនៃព្រឹត្តិការណ៏ស៊ីហ្គេមឆ្នាំ២០២៣ នៅព្រះជាណាចក្រកម្ពុជា។

គួរជម្រាបថា ឆ្នាំ២០២៣ គឺជាប្រវត្ថិសាស្ត្រដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា ដែលបានធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដោយយើងទាំងអស់បានចូលរួមប្រកបដោយមោទនភាពក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំអស្ចារ្យនេះ និងទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី ព្រមទាំងរួមគ្នាបង្កើតនូវអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រមួយឱ្យពិភពលោកបានឃើញ និងចងចាំថាខ្មែរអាចធ្វើបាន ហើយធ្វើយ៉ាងល្អអស្ចារ្យក្នុងនាមជាម្ចាស់ផ្ទះលើកដំបូង។

ក្រុមហ៊ុន MG Cambodia គឺជាក្រុមហ៊ុនរថយន្តលំដាប់ថ្នាក់លេខ៣នៃរថយន្ត SUV នៅកម្ពុជា ជាមួយការនាំចូលនូវរថយន្តលក្ខណៈគ្រួសារទំនើបៗ និងមានតម្លៃសមរម្យ។ ថ្មីៗនេះក្រុមហ៊ុនក៏មាននាំចូលនូវរថយន្តអគ្គិសនីដែលជួយដល់បរិស្ថាន និងសន្សំសំចៃខ្ពស់ ដោយផ្តោតលើការការគិតគូរដល់សុខភាពផែនដី និងសុខភាពអ្នកប្រើប្រាស់ផងដែរ។ ក្រុមហ៊ុនក៏តែងតែចូលរួមជួយដល់សង្គមជាតិ តាមរយៈការចូលរួមជាមួយសកម្មភាពល្អៗជាច្រើន ដូចជាការជួយដល់មណ្ឌលកុមារកំព្រា និងអ្នកខ្វះខាតមួយចំនួនដែលជាគំរូមួយដ៏ល្អក្នុងនាមជាក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិផ្តាច់មុខលក់រថយន្តថ្មី MG នៅកម្ពុជា៕