(ភ្នំពេញ)៖ អបអរសាទរ កីឡាករ សំ កក្កដា ទទួលបានមេដាយប្រាក់ កីឡាអុកចត្រង្គ វិញ្ញាសាឯកត្តជនបុរស ៦០នាទី ខណៈមេដាយមាស បានទៅលើកីឡាករថៃ ប៊ុនសើប សេហេង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើឡើង នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

ស្ថិតក្នុងការប្រកួតអុកចត្រង្គវិញ្ញាសា ៦០នាទី កីឡាករ សំ កក្កដា បានលេងចាញ់ក្តាទី១ (ចាញ់នាទី) និងក្តាទី២ បានស្មើគ្នា ។ សរុបលទ្ធផលកីឡាករកម្ពុជា ចាញ់កីឡាករថៃ ។

រំលឹកផងថា ក្នុងចំណោម ៧វិញ្ញាសាលើប្រភេទកីឡាអុកចត្រង្គ ក្រុមកម្ពុជា រកបានមេដាយមាស ១គ្រឿង, ប្រាក់ ២គ្រឿង និងសំរឹទ្ធ ១គ្រឿង គឺមានវិញ្ញាសាឯកត្តជនបុរស ៥នាទី កីឡាករកម្ពុជា សុខ លឹមហេង ទទួលបានមេដាយមាស,កីឡាករ នូ ចាន់ផានិត មេដាយសំរឹទ្ធ (វិញ្ញាសា ៥នាទី), វិញ្ញាសាបុរស ៤នាក់ ទល់ ៤នាក់ ៦០នាទី ក្រុមកម្ពុជា ទទួលបានមេដាយប្រាក់ ហើយការប្រកួតវិញ្ញាសា ៣នាក់ យកបានមេដាយប្រាក់ និងវិញ្ញាសា ២នាក់ បានមេដាយប្រាក់៕