(ភ្នំពេញ)៖ ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា រួមមានកីឡាការិនី ធា សម្ភស្ស និង ជុំ ធីវណ្ណ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោយយកឈ្នះក្រុមកីឡាការិនីថៃ ដោយលទ្ធផល ១៣-៥ពិន្ទុ លើវិញ្ញាសានារី ២នាក់ ទល់ ២នាក់ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី០៩ ខែឧសភានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

សម្រាប់វគ្គដណ្ដើមមេដាយមានជូនជាតិ ក្រុមកីឡាការិនីកម្ពុជា នឹងត្រូវជួបក្រុមឡាវ នាម៉ោង ១រសៀលនេះ៕