(ភ្នំពេញ)៖ អបអរសាទរ ក្រុមកីឡាប៉េតង់កម្ពុជា រួមមានកីឡាករ សៅ សុភារ៉ាន់ និងកីឡាការិនី នុប ឆលីកា បានបន្ថែមមេដាយប្រាក់ ១គ្រឿងទៀត លើវិញ្ញាសាចម្រុះបុរស-នារី ២នាក់ ទល់ ២នាក់ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ខណៈមេដាយមាស បានទៅក្រុមថៃ ក្រោយយកឈ្នះក្រុមកម្ពុជា ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ១៣-៤ពិន្ទុ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅរសៀលថ្ងៃទី០៩ ខែឧសភានេះ ។