(ភ្នំពេញ)៖ កីឡាករ សំ កក្កដា បានឲ្យដឹងក្រោយការប្រកួតថា នេះជាលើកទី១ ដែលបានចូលរួមប្រកួតកីឡាស៊ីហ្គេម សម្រាប់ការប្រកួតតំណាងឲ្យជាតិ ខណៈប្រកួតដំបូងដែលប៉ះហ្វីលីពីន មានអារម្មណ៍ភ័យខ្លាំងសម្រាប់ខ្លួន នៅពេលមានអ្នកទស្សនាច្រើនក្នុងការប្រកួត ដ្បិតពិតជាសោកស្តាយជាខ្លាំង ហើយមានឱកាសក្រោយនិងលុបលាង និងធ្វើឲ្យបានល្អ។

លោកបន្តថា មុនឈានដល់ការប្រកួតជុំផ្តាច់ព្រ័ត្រ គឺបានយកឈ្នះកីឡាករហ្វីលីពីន ឡាវ ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម ដោយថានេះជាការប្រកួតលំបាកខ្លាំង ដែលគូប្រកួតប្រចាំប្រទេសមួយៗ សុទ្ធតែខ្លាំងៗ តែជុំចុងក្រោយ គឺធ្វើមិនបានល្អ។

ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ គឺជួបជាមួយជើងខ្លាំងថៃ ច្រើនជំនាន់ ដ្បិតរូបលោកពិតជាមានការសោកស្តាយដែលមិនបានល្អវគ្គនេះ ដោយមានការខកបំណងដែលមិនអាចយកមេដាយមាសជូនជាតិ ខុសពីការរំពឹងទុករបស់ប្អូន តែលោកបានប្រឹងអស់លទ្ធភាពហើយ។ លោកបន្តថា មានឱកាសក្រោយនិងលុបលាង និងធ្វើឲ្យបានល្អនៅឱកាសក្រោយ។

លោកបន្តថា សម្រាប់ការរៀបចំកីឡាអុកចត្រង្គ ក្នុងស៊ីហ្គេមនេះ ពិតជាល្អ ដោយមានការកោតសរសើពីជនបរទេស ចំពោះការរៀបចំបានល្អ ទាំងការស្នាក់នៅ ហូបចុក ធ្វើដំណើ និងទៅតាមពេលវេលាបានល្អ។

សូមបញ្ជាក់ផងថា កីឡាអុកចត្រង្គ ដែលមាន ៧វិញ្ញាសា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ នៅកម្ពុជា គឺមានអត្តពលិកជិត ១០០នាក់ មកពី ៧ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា, ថៃ, វៀតណាម, ហ្វីលពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, និងឡាវ ដោយក្រុមជម្រើសជាតិកម្ពុជា មានអត្តពលិក កីឡាករ-កីឡាការិនី ១២នាក់ (នារី ២នាក់)។

លទ្ធផលក្រុមម្ចាស់ផ្ទះកម្ពុជា រកបានមេដាយមាស ១គ្រឿង, ប្រាក់ ៤គ្រឿង និងសំរឹទ្ធ ១គ្រឿង គឺមានវិញ្ញាសាឯកត្តជនបុរស ៥នាទី កីឡាករកម្ពុជា សុខ លឹមហេង ទទួលបានមេដាយមាស, កីឡាករ សំ កក្កដា យកបានមេដាយប្រាក់ វិញ្ញាសា ៦០នាទី, កីឡាករ នូ ចាន់ផានិត មេដាយសំរឹទ្ធ (វិញ្ញាសា ៥នាទី), ហើយវិញ្ញាសាបុរស ៤នាក់ ទល់ ៤នាក់ ៦០នាទី ក្រុមកម្ពុជា ទទួលបានមេដាយប្រាក់ និងការប្រកួតវិញ្ញាសា ៣នាក់ យកបានមេដាយប្រាក់, វិញ្ញាសា ២នាក់ បានមេដាយប្រាក់។

ខាងក្រោមនេះជាកិច្ចសម្ភាសន៍ជាមួយសាព័ត៌មាន Fresh News ក្រោយចប់ការប្រកួតដែលលោក សំ កក្កដា យកបានមេដាយប្រាក់ ស៊ីហ្គេម២០២៣៖