(ភ្នំពេញ)៖ បើកឆាកវិញ្ញាសាបាល់ទះ ក្រុមនារីកម្ពុជា បានចាញ់ក្រុមបាល់ទះនារីហ្វីលីពីន ៣-០សិត ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលនេះជាប្រកួតលើកទី១ របស់ក្រុនារីកម្ពុជា ស្ថិតក្នុងពូល B ខណៈក្រុមនារីហ្វីលីពីន និងវៀតណាម សម្រាប់វគ្គសន្សំនេះរកបាន ៣ពិន្ទុស្មើគ្នា។

សម្រាប់ប្រកួតទី១ នេះផងដែរ ក្រុមវៀតណាម យកឈ្នះសិង្ហបុរី ៣-០សិត និងក្រុមហ្វីលីពីន យកឈ្នះកម្ពុជា ៣-០សិត។ ដែលប្រកួតធ្វើឡើងនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

បញ្ជាក់ផងថា នេះជាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល B នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ វិញ្ញាសាបាល់ទះនារី ដែលមានក្រុមម្ចាស់ផ្ទះកម្ពុជា វៀតណាម ហ្វីលីពីន និងសិង្ហបុរី៕