(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឺធី ឌីវ ឡបម៉ិន ឯ.ក បានប្រារព្ធពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ដៃគូយុទ្ធសាស្រ្ត រវាងគម្រោងមានជ័យ រ៉េស៉ីដិនស៍ ជាមួយ BIC TRUST CO., LTD., ប្រកបដោយការប្ដេជ្ញាចិត្តរួមគ្ន ក្នុងការផ្តល់សេវាកម្មបរធនបាលកិច្ច (BIC Trust) ប្រកបដោយ វិជ្ជាជីវៈ ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់។

ការចុះហត្ថលេខា ធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ ដើម្បីឆ្លើយតបនឹងតម្រូវការ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ពីសំណាក់វិនិយោគិនបរទេស ជាពិសេសគឺការទាក់ទាញនូវអ្នកវិនិយោគអន្តរជាតិ ក្នុងការកសាងភាព ជឿជាក់ លើអចលទ្រព្យក្នុងទីផ្សារកម្ពុជា។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លោកបណ្ឌិត Simon David Vancliff តំណាងគឺម្រោង មានជ័យ រ៉េស៉ីដិនស៍ នៃក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឺធី ឌីវេឡុបម៉ិន ឯ.ក ថ្លែងថា «យើងមានសេចក្តីរំភើបរីករាយ ដែលបានសហការជាមួយ BIC Trust ផ្តល់នូវសេវាកម្មប់រំធនបាលកិច្ច អចលទ្រព្យ ដើម្បីផ្ដល់ឲ្យមានភាពងាយស្រួលសម្រាប់វិនិយោគិនឹ បរទេស៍ដែលមានបំណង់ចង់ទិញផ្ទះរបស់ គម្រោង មានជ័យ រ៉េស៉ី ដិនស៍»

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផងដែរ លោកស្រីអគ្គនាយក ក្រុមហ៊ុន 'BIC Trust ថ្លែងថា «យើងមានសេចក្តីរំភើបរីករាយ ដែលបានសហការជាមួយ គម្រោង មានជ័យ រ៉េស៊ីដីនស៍ ក្នុងការផ្តល់នូវសេវាកម្មបរធនបាលកិច្ចអ័ចលទ្រព្យ (BIC Trust) ដែលជាវិស័យថ្មីមួយ នៅលើទីផ្សារកម្ពុជា។ BIC Trust ជាក្រុមហ៊ុនធំមួយ ដែលឈានមុខគេក្នុងចំណោមក្រុមហ៊ុន ដែលផ្តល់សេវាកម្មបរធនបាលកិច្ចក្នុងប្រទេសកម្ពុជា»

បន្ទាប់ពីពិធីចុះហត្ថលេខារួចរាល់ ដៃគូរសហការទាំងពីរ បានចុះទស្សនកិច្ចផ្ទាល់ នៅការិយាល័យលក់គម្រោង មានជ័យ រ៉េស៉ីដិនស៍ ដែលនៅជាប់នឹងផ្សារទំនើប អ៉ីអនមានជ័យ (AEON 3) មហាវិថីសម្តេចតេជោ ហ៊ុនសែន័ (ផ្លូវ 60m)៕

សម្រាប់ព័ត៌មានបន្ថែមអំពី គម្រោង មានជ័យ រ៉េស៉ីដិនស៍ សូមទំនាក់ទំនង៖ 078 / 089 / 090 72 77 88