(ភ្នំពេញ)៖ ហាង H&M គឺជាម៉ាកសម្លៀកបំពាក់ដ៏ល្បីពេញនិយម និងមានការទទួលស្គាល់ទូទាំងពិភពលោក ហើយថ្មីៗនេះ H&M បាននាំមកនូវ Collection ថ្មីគឺ H&M Move ដែលមានរចនាឡើងដោយផ្តោតលើកត្តា ៤សំខាន់ៗ។

កត្តា ៤នោះ រួមមាន៖

* DryMove៖ ជួយទាញសំណើមចេញពីស្បែក ធ្វើឱ្យស្បែករបស់លោកអ្នកមានភាពស្ងួត និងមានផាសុកភាព ដែលមិនផ្ដល់ផលពិបាកនៅពេលធ្វើចលនា។
* ShapeMove៖ ជួយទប់រាងកាយពេលធ្វើចលនា និងភ្ជាប់ជាមួយមុខងារ «no show» ដែលស័ក្តិសមសម្រាប់ចលនាហាត់លើក និងពត់ខ្លួន។
* SoftMove៖ មានភាពទន់ល្មើយ ដែលងាយស្រួលដល់លោកអ្នកនៅពេលធ្វើចលនា។
* StormMove៖ ការពារពីខ្យល់ និងភ្លៀង និងធ្វើឱ្យលោកអ្នកដកដង្ហើមបានយ៉ាងស្រួលមិនថាអាកាសធាតុបែបណា។

កាន់តែពិសេសនោះ H&M Move ផលិតឡើងដោយរូបធាតុដែលមិនប៉ះពាល់ដល់បរិស្ថានដោយប្រើប្រាស់ ៩៩% នៃ សាច់ក្រណាត់ Polyester និងកប្បាស ដែលអាចកែច្នៃឡើងវិញបាន និងមាននិរន្តរភាពថែមទៀតផង។ នេះជា Collection ដែលទើបនឹងចេញថ្មីបំផុត ដែលមានលក់នៅតែ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ហាង H&M បាននាំមកនូវបទពិសោធនៃការទិញទំនិញដ៏ល្អឥតខ្ចោះ ប្រកបដោយគុណភាពខ្ពស់ តម្លៃសមរម្យ និងទាន់សម័យជានិច្ច សម្រាប់ ស្រ្តី បុរស យុវវ័យ និងកុមារ។ ក្នុងអំឡុងពេលនេះ អតិថិជនទាំងអស់អាចរីករាយជាមួយម៉ូដសម្លៀកបំពាក់ថ្មីៗចុងក្រោយ និងទាន់សម័យបំផុត សម្រាប់រដូវក្ដៅ ឆ្នាំ២០២៣។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ឬ «ពិភពនៃប្រេនល្បីៗ» ស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន តាមបណ្ដោយផ្លូវលេខ២៧១ ក្បែរផ្លូវ៣៧១ និងផ្លូវ៦០ ម៉ែត្រ (https://goo.gl/maps/K1bohZAZaG3Gbn3D9)។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/
សម្រាប់ព័ត៌មានបន្ថែមអំពីហាងលក់សំលៀកបំពាក់ H&M 271 Mega Mall សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/profile.php?id=100088404199311&mibextid=LQQJ4d

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖

* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៉ីមែល៖ [email protected]​៕