(ភ្នំពេញ)៖ ផ្សារទំនើបអ៊ីអន  ដោយមានការសហការ និងគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ  បានរៀបចំពិព័រណ៍ផលិតផលខ្មែររយៈពេល ២សប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយ ផលិតផលខ្មែរគ្រប់ប្រភេទ និងចូលរួមចំណែកលើកកម្ពស់ ការប្រើប្រាស់ផលិតផលក្នុងស្រុក។

ពិព័រណ៍ផលិតផលក្នុងស្រុក ជំរុញការគាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ ត្រូវបានរៀបចំឡើងនៅផ្សារទំនើបអ៉ឺអន ទាំង៣សាខា  រួមមានផ្សារទំនើប អ៉ឺអន ភ្នំពេញ, ផ្សារទំនើប អ៉ឺអន សែនសុខ និងផ្សារទំនើប អ៉ឺអន មានជ័យ។

តាមរយៈពិព័រណ៍នេះ ផ្សារទំនើបអ៊ីអន បាននាំយកផលិតផលក្នុងស្រុកដែលដាំដុះ និងផលិតតាមស្តង់ដាសុវត្ថិភាព ដោយកសិករមកពីខេត្តកណ្ដាល កំពត ព្រះវិហារ កំពង់ចាម មណ្ឌលគីរី រតនគីរី និងខេត្តផ្សេងៗទៀត រួមមានផលិតផលជាច្រើនដូចជា គ្រឿងបរិភោគ គ្រឿងទេស ទឹកដោះគោស្រស់ នំខ្មែរ ទឹកឃ្មុំ បន្លែ ផ្លែឈើស្រស់ អង្ករ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត មកតាំងបង្ហាញ សម្រាប់សេចក្ដីត្រូវការរបស់អតិថិជន។

ក្រៅពីទស្សនានូវទំនិញខ្មែរដ៏ច្រើនសម្បូរបែប អតិថិជនក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ លើទំនិញជាច្រើនប្រភេទ និងឱកាសបង្វិលកង ដើម្បីឈ្នះរង្វាន់ជាច្រើន ដោយគ្រាន់តែចំណាយចាប់ពី១៥ ដុល្លារទ្បើងទៅក្នុង ១វិក្ក័យបត្រ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ផលិតផលខ្មែរធ្វើទ្បើងរយៈពេល២សប្ដាហ៍ ក្នុងគោលបំណងផ្សព្វផ្សាយ លើកស្ទួយជីវភាពរស់នៅរបស់កសិករ និងពង្រីកទីផ្សារផលិតផលខ្មែរ គ្រប់ប្រភេទឱ្យកាន់តែធំទូលាយ ដែលអាចធ្វើការប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុក ក៏ដូចជាផ្នែកមួយចូលរួមគាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។ នេះជាលើកទី៥ហើយ ដែលផ្សារទំនើបអ៉ឺអន ដែលជាផ្សារទំនើបលក់ទំនិញទូទៅ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ រៀបចំពិព័រណ៍នេះទ្បើង។

ផ្សារទំនើបអ៊ីអន នៅតែបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹង ក្នុងន័យជំរុញការផ្សព្វផ្សាយ ពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងគាំទ្រដល់កសិករខ្មែរ។ យើងយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពចំនីអាហារ គុណភាព សេវាកម្ម និងផ្ដល់ជូននូវតម្លៃសមរម្យ ជូនដល់អតិថិជនរបស់យើង។

ផ្សារទំនើបអ៊ីអន ជាហាងលក់ទំនិញទូទៅឈានមុខគេនៅកម្ពុជា ដែលមានលក់ទំនិញ និងសម្ភារៈប្រើប្រាស់ចាំបាច់គ្រប់ប្រភេទរួមមាន ទំនិញបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេទ្បិចត្រូនិចគ្រប់ប្រភេទ ជាមួយតម្លៃសមរម្យ សេវាកម្មរួសរាយរាក់ទាក់។

ផ្សារទំនើបអ៊ីអន ក៏មាននូវទំនិញ និងហាងឯកទេស ដែលជាយីហោផ្ដាច់មុខរបស់ខ្លួនផងដែរដូចជា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ហូមខរឌី ហាងសម្លៀកបំពាក់ក្នុង និងកីទ្បា បុរស នារី ម៉ាកអាយស៊ី ហាងសម្ភារៈប្រើប្រាស់សម្រាប់ម្ដាយ កុមារ និងទារក ឃីដស៍ រីផាប់ប្លិក ឱសថស្ថានអ៉ឺអន វែលណេស ហាងនំបុ័ងអ៉ឺអន ហាងកង់អ៉ឺអន និងផលិផផលម៉ាកថប់វែលយូ ជាដើម។

ចំណែកសហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាស្ថាប័នប្រតិបត្តិករមួយ របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងនោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (potential SMEs) និងស្ថាប័នដៃគូ ដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

សូមជម្រាបផងដែរថា  សម្រាប់ការទិញផ្សេងទៀត លោកអ្នកក៏អាចបញ្ជាទិញទំនិញជាច្រើនទៀតតាមរយៈអ៉ឺអន អនទ្បាញ ៖ www.aeononlineshopping.com

សម្រាប់ព័ត៌មានបន្ថែម៖
Website: www.aeoncambodia.com
Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
Instagram: aeon_retail_cambodia
YouTube: AEON Retail Cambodia