(ឡុងដ៍)៖ កីឡាករ James Milner, Roberto Firmino, Naby Keita និងកីឡាករ Alex Oxlade-Chamberlain នឹងចាកចេញពី Liverpool នៅពេលចប់រដូវកាលនេះ។ នេះបើតាមការបញ្ជាក់ពីក្លិប ហហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

កិច្ចសន្យារបស់កីឡាករទាំង៤រូបនេះ នឹងផុតកំណត់នៅរដូវក្តៅនេះ។

ពួកគេគឺជាផ្នែកមួយនៃក្រុម ដែលបានឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ២០១៩ និងពានរង្វាន់ Premier League ក្នុងរដូវកាល២០១៩-២០។

សារព័ត៌មាន BBC Sport បានដឹងថា ក្លិប Brighton កំពុងខិតជិតលើការចុះកិច្ចសន្យានាំយកកីឡាករ Milner វ័យ៣៧ឆ្នាំ ដែលលោកបានឈ្នះពានរង្វាន់កិត្តិយសធំៗចំនួន៦ អំឡុងពេលលេងនៅហង្សក្រហម។

សេចក្តីថ្លែងការណ៍មួយរបស់ក្លិប Liverpool បានលើកឡើងថា «កីឡាករទាំង៤រូប នឹងចាកចេញ ជាមួយនឹងការដឹងគុណរបស់ក្លិប ចំពោះពួកគាត់ នូវអ្វីដែលពួកគាត់បានធ្វើឡើង»