(ប៉ារីស)៖ Rafael Nadal នឹងខកខានក្នុងព្រឹត្តិការណ៍ប្រកួតតេន្នីស French Open បន្ទាប់ពីមិនអាចមានកាយសម្បទាពេញលេញពីរបួសត្រគាក ដែលបានកើតឡើង នៅព្រឹត្តិការណ៍ Australian Open កាលពីខែមករាកន្លងទៅ។ នេះបើតាមសម្តីអតីតជើងងក ចំនួន១៤លើក បានលើកឡើងនៅថ្ងៃព្រហស្បតិ៍។

លោកបានបន្ថែមថា ឆ្នាំ២០២៤ អាចជាឆ្នាំចុងក្រោយ នៃអាជីពរបស់លោក។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

«ខ្ញុំនឹងមានកាយសម្បទាពេញលេញ១០០ភាគរយ សម្រាប់ឆ្នាំក្រោយ ដែលខ្ញុំជឿជាក់ថា នឹងជាឆ្នាំចុងក្រោយនៃអាជីពរបស់ខ្ញុំ»។ Nadal បានប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយ។

សូមជម្រាបថា ព្រឹត្តិការណ៍ French Open នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភាខាងមុខនៅប្រទេសបារាំង៕