(បរទេស)៖ ថ្មីៗនេះមានរដ្ឋមួយរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Montana បានធ្វើការសម្រេចចិត្តបិទកម្មវិធីកម្សាន្តវីដេអូខ្លីៗ TikTok មុនគេ និងមិនអនុញ្ញាតឱ្យប្រជាជនដែលរស់នៅក្នុងរដ្ឋនោះប្រើប្រាស់កម្មវិធីនេះតទៅទៀតទេ ក្រោមហេតុផលការពារប្រជាជនពីការប្រមូលផ្តុំការស៊ើបការសម្ងាត់ដោយប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

តាមការលើកឡើងពីអភិបាលក្រុង Montana នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឱ្យដឹងថា ការសម្រេចចិត្តរបស់លោកត្រូវបានធ្វើឡើងដំបូងគេនៅទូទាំងរដ្ឋអាមេរិកទាំងនេះគឺដើម្បី «ចង់ការប្រជាជនពីការប្រមូលផ្តុំការស៊ើបការសម្ងាត់ដោយប្រទេសចិនតាមរយៈ TikTok ដែលមានអ្នកប្រើបា្រស់អាមេរិកប្រមាណ ១៥០លាននាក់»

តែយ៉ាងណាចំពោះការហាមប្រាមនេះនៅមិនទាន់មិនការផាកពិន័យតាមច្បាប់ណាមួយនៅឡើយនោះទេ ប៉ុន្តែច្បាប់នេះនឹងត្រូវដាក់ចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ពេលនោះប្រសិនបើមានបុគ្គលណាមួយដែលបានធ្វើខុសច្បាប់ នឹងត្រូវប្រឈមមុខបញ្ហាផ្លូវច្បាប់ ឬផាកពិន័យជាដើម។

ពាក់ព័ន្ធនឹងការហាមប្រាមពី Montana ភាគីខាង TikTok នៅមិនទាន់មានការឆ្លើយតបទៅនឹងសំណួររបស់ Reuters ដែលសួរថា «តើខ្លួនមានគម្រោងចាត់វិធានការផ្លូវច្បាប់ដែរឬទេ?»។ ប៉ុន្តែបើតាមសេចក្តីថ្លែងការណ៍ពី TikTok បាននិយាយថាច្បាប់ថ្មី «រំលោភលើសិទ្ធសិទ្ធិវិសោធនកម្មលើកទី១ របស់ប្រជាជនម៉ុងតាណាដោយការហាមឃាត់ដោយខុសច្បាប់» ខណៈ TikTok បានបន្តទៀតថា «យើងនឹងបន្តធ្វើការដើម្បីការពារសិទ្ធរបស់អ្នកប្រើប្រាស់របស់យើងទាំងក្នុង និងក្រៅរដ្ឋ Montana»

យោងតាមមជ្ឈមណ្ឌលការស្រាវជ្រាវ Pew បានឱ្យដឹង នៅក្នុងចំណោមអ្នកប្រើប្រាស់ទាំង ១៥០លាននាក់ក្នុងនោះមាន ៦៧ភាគរយជាក្មេងជំទង់ដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ឆ្នាំ និង ១៦ភាគរយនៃក្មេងទាំងអស់នោះបាននិយាយថា ពួកគេបានចំណាយពេលលើការប្រើប្រាស់កម្មវិធី TikTok ស្ទើរតែពេញមួយថ្ងៃ៕