(បរទេស)៖ បន្ទាប់ពីឡើងតុលាការម្តងជាពីរដង នៅពេលនេះតារាចម្រៀងដ៏ល្បីអង់គ្លេស Ed Sheeran បានឈ្នះក្តីហើយ ជុំវិញរឿងបណ្ដឹងកម្មសិទ្ធិបញ្ញាបទចម្រៀង «Thinking Out Loud» ដែលភាគីម្ខាងទៀតបានចោទថា ចម្រៀងនេះ គឺចម្លងចេញបីបទ «Let's Get It On» របស់ Marvin Gaye។ ការឈ្នះក្តីលើកនេះ ត្រូវបានគេដឹងថា ជាលើកទី២ហើយ ដែលលោកបានឈ្នះក្តីនៅតុលាការ ជុំវិញរឿងក្តីកម្មសិទ្ធិបញ្ញា។ នេះបើតាមការចេញផ្សាយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

ករណីទីពីរត្រូវបានអនុវត្តនៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Manhattan ដោយសំណុំរឿងនេះត្រូវបានដឹកនាំដោយចៅក្រមស្រុក Louis Stanton។ ចៅក្រម បានច្រានចោលករណីនេះ ដោយនិយាយថាផ្នែកនៃបទចម្រៀងដើម «Let's Get It On» ដែល Sheeran ត្រូវបានគេចោទប្រកាន់ថា បានលួចចម្លង គឺជារឿងធម្មតាទេ ក្នុងការរក្សាសិទ្ធិ។

បន្ទាប់ពីឈ្នះក្តី តារាប្រុសរូបនេះ បាននិយាយថា លោកគ្រាន់តែជាមនុស្សម្នាក់ដែលមានហ្គីតា និងចូលរួមសរសេរចម្រៀង ដើម្បីឲ្យមនុស្សគ្រប់រូបរីករាយប៉ុណ្ណោះ មិនមែនដើម្បីអ្វីផ្សេងទេ...៕