(ភ្នំពេញ)៖ មួយឆ្នាំៗមិនត្រឹមតែភ្ញៀវជាតិរាប់ម៉ឺននាក់ទេ សូម្បីតែភ្ញៀវអន្តរជាតិដូចជាទេសចរ ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបរទេសនៅប្រទេសកម្ពុជាជាច្រើន បានមកទស្សនារោងចក្រ ខ្មែរ ប៊ែវើរីជីស ហើយស្ងើចសរសើរមិនដាច់ពីមាត់ពីគុណភាពផលិតផល បច្ចេកវិទ្យា និងការគ្រប់គ្រងតាមស្តង់ដារអន្តរជាតិរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ស័ក្តិសមជាក្រុមហ៊ុនលំដាប់ទីមួយក្នុងប្រទេសផ្នែកផលិតស្រាបៀរ និងភេសជ្ជៈ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គិតគូរពីគុណភាពលើគ្រប់ផលិតផលគ្រប់ដំណាក់កាលរាប់ពីជ្រើសរើសវត្ថុធាតុដើម ដែលមានគុណភាពខ្ពស់ រចនាការវេចខ្ចប់បែបទំនើបនិងច្នៃប្រឌិត ប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតដើម្បីធានាគុណភាព និងរសជាតិផលិតផលនីមួយៗ ឆ្ងាញ់ ស្រស់ ផុតលេខ។ រោងចក្របានទទួលបានវិញ្ញាបនបត្រដល់ទៅ២ធំៗគឺ ISO 9001 សម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព និងវិញ្ញាបនបត្រ ISO 14001 សម្រាប់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ហើយផលិតផល ខ្មែរ ប៊ែវើរីជីស ទាំងអស់ទទួលបានមេដាយមាសបញ្ជាក់គុណភាពពីស្ថាប័នអន្តរជាតិ Monde Selection ជាច្រើនគ្រឿងផងដែរ។

គួរបញ្ជាក់ផងដែរថា រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរ និងភេសជ្ជៈ ជាច្រើនមុខបានបើកចំហរជាសាធារណៈឲ្យមហាជនចូលទស្សនាដោយឥតគិតថ្លៃដើម្បីមើលពីសង្វាក់ផលិតកម្មនៃរោងចក្រ ដោយមានភ្ងៀវចូលទស្សនាក្នុងមួយឆ្នាំៗរាប់ម៉ឺននាក់៕