(ភ្នំពេញ)៖ រីករាយជាមួយនឹងអត្ថប្រយោជន៍ជាច្រើនពីកម្មវិធី «Corporate Executive Benefits» នៅពេលលោកអ្នកប្រើប្រាស់ Sathapana ePayroll សម្រាប់អាជីវកម្មរបស់លោកអ្នក។ ខណៈពេលដែលក្រុមហ៊ុនជាច្រើន ទទួលបាននូវព័ត៌មាន និងការចាប់យកនិន្នាការឌីជីថលដែលកំពុងរីកចម្រើន និងកំពុងធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សរ៍ស្វ័យប្រវត្តិដូចជា Sathapana ePayroll ដែលជាប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សរ៍មួយប្រភេទជួយជំរុញឱ្យអាជីវកម្មរបស់ពួកគេរីកចម្រើនទៅមុខ។

Sathapana ePayroll អនុញ្ញាតឱ្យនិយោជកបើកប្រាក់ឈ្នួលជូនបុគ្គលិករបស់ខ្លួនបានដោយស្វ័យប្រវត្តិ និងរក្សាកំណត់ត្រាធនធានមនុស្សដូចជាពេលវេលាម៉ោងធ្វើការ និងវត្តមាន។ តាមរយៈប្រព័ន្ធបើកប្រាក់បៀវត្សរ៍ឌីជីថលដែលមានសុវត្ថិភាពមួយនេះនឹង ផ្តល់នូវប្រព័ន្ធស្វ័យប្រវត្តិ និងប្រព័ន្ធអនុម័តឆ្លាតវៃដែលមានភាពបត់បែន និងសមស្របទៅតាមគោលនយោបាយរបស់ក្រុមហ៊ុននីមួយៗ។

បន្ថែមពីលើនេះ ការប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ស្វ័យប្រវត្តិ អាចជួយសន្សំសំចៃពេលវេលាដែលចំណាយលើការធ្វើរបាយការណ៍ដោយដៃ ជាពិសេសអនុញ្ញាតឱ្យចូលទៅមើលរបាយការណ៍ដែលបានរៀបចំរួចជាស្រេចដោយស្វ័យប្រវត្តបានគ្រប់ពេលវេលា និងផ្តល់នូវទំនុកចិត្តដល់បុគ្គលិកថាប្រាក់ឈ្នួលរបស់ពួកគេនឹងធ្វើការបើកជូនទាន់ពេលវេលា និងត្រឹមត្រូវ។

កម្មវិធីប្រូម៉ូសិននៃកម្មវិធី «Corporate Executive Benefits» នឹងមានការផ្តល់ជូនពិសេសជាច្រើនទៀតទៅលើផលិតផល និងសេវាកម្មធនាគារផ្សេងៗសម្រាប់ម្ចាស់អាជីវកម្មដែលប្រើប្រាស់ Sathapana ePayroll។

ការផ្តល់ជូនពិសេសលើគណនីបញ្ញើសន្សំរបស់និយោជក៖

១៖ សេវាបើកប្រាក់បៀវត្សរ៍
២៖ គណនីប្រាក់សោធននិវត្តន៍
៣៖ ការផ្ទេរប្រាក់អន្តរសាខា
៤៖ ការផ្ទេរប្រាក់ទៅក្រៅប្រទេសត្រឹមតែ ០.១២%
៥៖ ការទទួលប្រាក់ពីក្រៅប្រទេស (ដុល្លារ)
៦៖ បន្ថែមការប្រាក់ ១% ពីលើអត្រាការប្រាក់ធម្មតា សម្រាប់ការបើកគណនីបញ្ញើមានកាលកំណត់ រយៈពេលចាប់ពី ១២ខែឡើងទៅ
៧៖ លើកលែងកម្រៃសេវាប្រចាំឆ្នាំ លើប័ណ្ណវីសាឥណទានពាណិជ្ជកម្ម (រហូតដល់ទៅ៣ប័ណ្ណ)
៨៖ សេវាធនាគារតាមរយ:ទូរស័ព្ទ/ iBanking ។

ការផ្តល់ជូនពិសេសលើគណនីបញ្ញើសន្សំរបស់និយោជិត៖

១៖ ប័ណ្ណឥណពន្ធវីសា
២៖ បន្ថែម ០.៥% ពីលើការប្រាក់ធម្មតា សម្រាប់ការបើកគណនីថ្មី (គណនីសន្សំ គណនីសន្សំឆ្លាតវៃ និងគណនីបញ្ញើមានកាលកំណត់)
៣៖ ការផ្ទេរប្រាក់អន្តរសាខា
៤៖ សេវាធនាគារតាមរយ:ទូរស័ព្ទ/ iBanking
៥៖ គម្រោង សន្សំជាក្រុម ទទួលបានអត្រាការប្រាក់រហូតដល់ ២,៧៥% ក្នុងមួយឆ្នាំ។

ការផ្តល់ជូនពិសេសលើគណនីឥណទាន៖

១៖ កម្មវិធីឥណទានគេហដ្ឋាន ឆ្លាតវៃ
២៖ ឥណទានប្រាក់បៀវត្សរ៍
៣៖ កម្ចីផ្ទាល់ខ្លួនគ្មានទ្រព្យធានា
៣៖ កម្មវិធីប័ណ្ណឥណទាន។

សូមអញ្ជើញមកកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកម្មវិធី «Corporate Executive Benefits» និងដាក់ពាក្យស្នើសុំប្រើប្រាស់ Sathapana ePayroll។ ការផ្តល់ជូនពិសេសមានរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣៕