(បរទេស)៖ តើអ្នកធ្លាប់គិតទេថា នៅពេលដែលមនុស្សទូទៅ បានជួបបញ្ហាប្រឈមដូចក្នុងរឿង «Squid Game» ពួកគេនឹងដោះស្រាយដោយវិធីណា? ឥឡូវនេះ ដើម្បីដឹងពីវិធីដែលមនុស្សទូទៅដោះស្រាយ គឺមានការបញ្ចាំងក្នុងរឿង រឿង «Squid Game: The Challenge» ដែលជាការលេងហ្គេមពិតៗ ដោយមនុស្សចំនួន៤៥៦នាក់ មកពីជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

«Squid Game: The Challenge» គឺជាកម្មវិធីហ្គេមពិត ដែលផ្អែកលើខ្សែភាពយន្តកូរ៉េដ៏ពេញនិយម «Squid Game» ចូលរួមលេងដោយមនុស្ស៤៥៦នាក់ មកពីជុំវិញពិភពលោក ខណៈអ្នកចូលរួមលេងប្រកួតប្រជែង គឺដើម្បីឈ្នះរង្វាន់បានប្រាក់ ៤.៥៦លានដុល្លារ ។

Netflix បានប្រកាសថា «Squid Game: The Challenge» នឹងចាក់ផ្សាយនៅលើ Netflix ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។ ថតនៅចក្រភពអង់គ្លេសរឿង «Squid Game: The Challenge» នឹងមាន១០ភាគ ដោយមានបេក្ខជនត្រូវជម្រុះនៅគ្រប់ហ្គេម។ ជុំវិញការថតរឿងនេះ កាលពីដើមឆ្នាំ២០២៣នេះ ក្រុមហ៊ុន Netflix បានបដិសេធការចោទប្រកាន់ថាហ្គេមនៅលើ «Squid Game: The Challenge» មានគ្រោះថ្នាក់ ប៉ុន្តែជាក់ស្តែង គឺមិនដូច្នោះទេ។

គួរជម្រាបថារឿង «Squid Game» ដើមបានចាក់ផ្សាយក្នុងខែកញ្ញា ឆ្នាំ២០២១ ហើយបានបន្តក្លាយជារឿងភាគដែលមានអ្នកមើលច្រើនបំផុតនៅលើ Netflix។  រឿង «Squid Game» វគ្គ២ គ្រោងនឹងថតនៅឆ្នាំ២០២៣ ដោយតារាសម្តែង Lee Jung Jae បានចុះកុងត្រាជាមួយអង្គភាពផលិតភាពយន្ត Hwang Dong Hyuk សម្រាប់រដូវកាលទី២នេះ បន្ទាប់ពីវគ្គទី១ជោគជ័យខ្លាំង ស្ទើរនឹកស្មានមិនដល់៕