(ភ្នំពេញ)៖ ជំនួបជាមួយហ្វេនៗរបស់កីឡាករបាលទះជម្រើសជាតិកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កាម៉ល ចាប់ពីម៉ោង ០៣រសៀលតទៅ ដើម្បីឲ្យអ្នកគាំទ្របានជួបសំណេះសំណាលជាមួយអាយដល និងដើម្បីផ្តល់រង្វាន់លុយសុទ្ធ២ម៉ឺនដុល្លារដល់ក្រុមជម្រើសជាតិបាល់ទះពីថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

អ្នកណាខ្លះជាហ្វេនអត្តពលិកបាល់ទះរបស់យើង? ចុងសប្តាហ៍មកគាំទ្រពួកគាត់ក្នុងកម្មវិធី Meet and Greet ដែលមានសកម្មភាពសប្បាយៗសម្រាប់អ្នកដែលមកគាំទ្រកីឡាករយើងផ្ទាល់ មានជាលេងហ្គេមជាមួយកីឡាករបាល់ទះ ការថតរូបខ្ជូតៗទុកជាអនុស្សាវរីយ៍ បានហត្ថលេខាពីអត្តពលិកបាល់ទះ និងកាដូពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផងដែរ។

ជួបគ្នានៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៣រសៀលទាំងអស់គ្នា!