(ភ្នំពេញ)៖ បុរសខេត្តបាត់ដំបងបាត់ស្នេហាតែមកត្រូវលាភធំរត់រត់រក ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ពីការចាប់សន្លឹកឆ្នោតក្នុងការប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert ក្នុងខេត្តបាត់ដំបងកាលពីសប្តាហ៍មុន។

បុរសម្នាក់នោះមានឈ្មោះថា គុណ ក្លិនពីន រស់នៅស្រុកបវេល ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថាគាត់មករំសាយទុក្ខរាំលេងនៅការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert នៅថ្ងៃទី១៣ ខែឧសភា ហើយបានទិញផលិតផល ខ្មែរ ប៊ែវើរីជីស បានសន្លឺកឆ្នោតដាក់ផ្សងយកម៉ូតូ តែមិននឹកស្មានថាឈ្នះរង្វាន់ម៉ូតូថ្មីសន្លាង១គ្រឿងមែនទែនសោះ។

ក្នុងកម្មវិធីដដែលនោះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ១រូបទៀតពីការចាប់សន្លឹកឆ្នោត ដោយអតិថិជនរូបនោះមានឈ្មោះថា បឿន ទូច រស់នៅខេត្តបាត់ដំបង។ CAMBODIA BEER ក៏បានចែករង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ទៅកាន់អតិថិជនរបស់ខ្លួនចំនួន ៨រូប ផងដែរដែលអតិថិជនទាំងនោះមកពីខេត្តបាត់ដំបង ៣នាក់ បន្ទាយមានជ័យ ៣នាក់ និងប៉ៃលិន ២នាក់។

ដើម្បីមានសំណាងបានចាប់សន្លឹកឆ្នោតក្លាយជាម្ចាស់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន២គ្រឿង បងប្អូនគ្រាន់តែទិញផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោតក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗក្នុងល័កខណ្ឌបងប្អូនត្រូវតែនៅពេលដែលពិធីករហៅឈ្មោះនិងលេខសន្លឹកឆ្នោត។

ឆាកប្រគំតន្ត្រីទេសចណ៍របស់ Cambodia Mega Concert សហការរវាង CAMBODIA BEER និង ផលិតកម្មសាន់ដេ នឹងឈានទៅដល់ខេត្តសៀមរាបនៅថ្ងៃទី២០ និង២១ខាងមុខនេះ ដោយមានការ Live ផ្ទាល់នៅហ៊្វេសប៊ុកផេកផ្លូវការរបស់ CAMBODIA BEER។ តោះ! ទៅចូលរួមកំសាន្តសប្បាយជាមួយការប្រគំតន្ត្រី Cambodia Mega Concert ទាំងអស់គ្នាណា៕

ហ៊្វេសប៊ុកផេកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
ពិសាដោយការទទួលខុសត្រូវ