(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឺធី ឌីវេឡុប ម៉ឺន ឯ.ក បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ដៃគូយុទ្ធសាស្ត្រ រវាងគម្រោងមានជ័យ រ៉េស៊ីដិនស៍ ជាមួយក្រុមហ៊ុន ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក ប្រកបដោយការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សេវាកម្មបរធនបាលកិច្ច ប្រកបដោយវិជ្ជាជីវៈ ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងវិស័យ អចលនទ្រព្យនៅកម្ពុជា ពីសំណាក់វិនិយោគិនបរទេស ជាពិសេសគឺការទាក់ទាញនូវអ្នកវិនិយោគអន្តរជាតិ ក្នុងការកសាងភាពជឿជាក់ លើអចលទ្រព្យក្នុងទីផ្សារកម្ពុជា។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លោកបណ្ឌិត Simon David Vancliff តំណាងគម្រោង មានជ័យ រ៉េស៊ីដិនស៍ នៃក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឺធី ឌីវេឡុបម៉ិន ឯ.ក បានបញ្ជាក់ថា «យើងមានសេចក្តីរំភើបរីករាយ ដែលបានសហការជាមួយក្រុមហ៊ុន ហ្វីលីព ត្រាស់ធំ (ខេមបូឌា) ឯ.ក ក្នុងការផ្តល់នូវសើវាកម្មបរធនបាលកិច្ចលើអចលទ្រព្យ ដើម្បីផ្ដល់ឲ្យមានភាពងាយស្រួលសម្រាប់វិនិយោគិនបរទេសដែលមានបំណង់ ចង់ទិញផ្ទះរបស់ គំម្រោង មានជ័យ រ៉េស៊ីដិនស៍»។

ជាមួយគ្នានេះ ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក លោក ព្រីង សុភាព បានលើកឡើងថា «យើងមានសេចក្តីរំភើបរីករាយ ដែលបានសហការ ជាមួយគម្រោង មានជ័យ រ៉េស៊ីដិនស៍ ក្នុងការផ្តល់នូវសេវាកម្មបរធនបាលកិច្ចអចលទ្រព្យ នៅលើទីផ្សារកម្ពុជា។ បរធនបាលកិច្ចដែលបង្កើតឡើងស្របតាមច្បាប់ នឹងផ្តល់អត្ថប្រយោជន៍មិនត្រឹមតែបរធនបាល ទាយក/អ្នកផ្តល់វិភាគទានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់អត្តគាហៈ និងសន្តតិជន៍របស់ពួកគេផងដែរ»។

បន្ទាប់ពីពិធីចុះហត្ថលេខារួចរាល់ ដៃគូសហការទាំងពីរបានចុះទស្សនកិច្ចផ្ទាល់ នៅការិយាល័យលក់គម្រោង មានជ័យ រ៉េស៊ីដិនស៍ ដែលនៅជាប់នឹងផ្សារទំនើប អ៊ីអនមានជ័យ (AEON 3) មហាវិថីសម្តេចតេជោ ហ៊ុនសែន័ (ផ្លូវ 60m)។

សម្រាប់ព័ត៌មានបន្ថែមអំពី គម្រោងមានជ័យ រ៉េស៊ីដិនស៍ សូមទំនាក់ទំនង៖ 078 / 089 / 090 72 77 88៕