(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter Inc បានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft ថាបានរំលោភលើកិច្ចព្រមព្រៀងលើការប្រើប្រាស់ទិន្នន័យ API របស់ខ្លួនលើសកម្រិតរហូតដល់ជាង ៧៨០លានដង និងបានទាញយកឯកសារជាង ២៦ពាន់លានដងក្នុងឆ្នាំ២០២២ តែម្នាក់ឯង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

មេធាវីរបស់ Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Twitter បានកម្រិតការចោទប្រកាន់ទៅ Microsoft ថាបានប្រើប្រាស់ទិន្នន័យ API ដោយ «គ្មានការអនុញ្ញាត» រួមទាំងបានធ្វើការចែករំលែកទិន្នន័យជាមួយភ្នាក់ងាររដ្ឋាភិបាលដោយគ្មានការអនុញ្ញាតផងដែរ។ លោក Alex Spiro មេធាវីរបស់ Musk បានផ្ញើលិខិតមួយទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella នឹងបានស្នើឱ្យ Microsoft ធ្វើសវនកម្ម (Audit) លើការប្រើប្រាស់ខ្លឹមសាររបស់ Twitter។

យ៉ាងណាទាក់ទិននឹងបញ្ហានេះ ភាគីខាង Microsoft នៅមិនទាន់មានការឆ្លើយតបនៅឡើយនោះទេ ហើយបញ្ហានេះអាចនឹងធ្វើឱ្យ Microsoft ប្រឈមមុខនឹងផ្លូវច្បាប់ ខណៈការចោទប្រកាន់នេះបានធ្វើឡើងក្រោយពេលដែល Elon Musk មានជម្លោះជាមួយក្រុមហ៊ុន Microsoft ជុំវិញការប្រជែងកម្មវិធីបញ្ញាសប្បនិម្មិត AI៕