(ភ្នំពេញ)៖ ការសន្សំលុយ គឺជារឿងដ៏លំបាកសម្រាប់គ្នាយើង ដែលទើបចាប់ផ្ដើមដំបូងៗ ឬ ដែលធ្លាប់ព្យាយាមសន្សំពីមុនដែរ តែមកដល់ពេលនេះនៅតែមិនទទួលបានជោគជ័យ។​

ថ្ងៃនេះយើង​នឹង​បង្ហាញអ្នកទាំងអស់គ្នា ពី​គន្លឹះ​ខ្លះ​ក្នុង​ការ​​សន្សំ​លុយបែបឆ្លាតវៃ ជួយឱ្យកើនលុយឡើងទ្វេដង​៖​    

* សួរខ្លួនឯង «ហេតុអ្វីចង់សន្សំលុយ? ដើម្បីអ្វី?»

ការសន្សំដែលមិនជោគជ័យ ជានិច្ចជាកាលគឺដោយសារយើងមិនមានគោលដៅច្បាស់លាស់។ យើងត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ ដែលអាចជួយជំរុញការសន្សំរបស់យើងឱ្យទទួលបានជោគជ័យ។

* បង្កើនចំណូល កាត់បន្ថយចំណាយ

យើងត្រូវដឹងថាចំណូលប្រចាំខែប៉ុន្មាន ហើយបែងចែកលុយចំណាយ និងលុយសន្សំឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការចាយភ្លេចខ្លួន ជាពិសេសគឺសម្រាប់គ្នាយើងដែលទើបចាប់ផ្តើមសន្សំដំបូងៗ។ 

* សន្សំបែបឆ្លាតវៃ

ការ​សន្សំ​លុយ​របស់​យើងជា​ទូទៅ គឺ​សន្សំ​​តាមបែប​ទុក​លុយ​នៅ​ផ្ទះ ក្នុងកូនជ្រូក ឬ ទិញ​របស់របរផ្សេងៗជាដើម។ ប៉ុន្តែគ្នាយើងមួយចំនួនប្រហែលជាមិនទាន់ដឹងទេថា យើងអាចបើកគណនីបញ្ញើ ឬគណនីបញ្ញើមានកាលកំណត់ ដោយខ្លួនឯងបានយ៉ាងងាយស្រួល និងឥតគិតថ្លៃ តាមរយៈកម្មវិធីទូរស័ព្ទ Chip Mong Bank App របស់ធនាគារ ជីប ម៉ុង។ ជម្រើសសន្សំបែបឆ្លាតវៃជាមួយធនាគារ ជីប ម៉ុង ជួយឱ្យប្រាក់សន្សំកើនឡើងជារៀងរាល់ថ្ងៃ និងមានសុវត្ថិភាពខ្ពស់ ជាមួយអត្ថប្រយោជន៍យ៉ាងសម្បូរបែប។ ជាពិសេសយើងអាចស្នើកម្ចីរហ័ស រហូតដល់ទៅ៩០% នៃលុយក្នុងគណនីបញ្ញើមានកាលកំណតរបស់យើង ប្រសិនបើត្រូវការដកប្រាក់បន្ទាន់។ ​

ឥឡូវនេះ ធនាគារ ជីប ម៉ុង កំពុងមានការផ្តល់ជូនពិសេស ២ សម្រាប់អតិថិជនទាំងអស់៖

* ទីមួយ សម្រាប់គណនីបញ្ញើមានកាល់កំណត់ រយៈពេល១ឆ្នាំ នឹងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៧% ប្រចាំឆ្នាំ ហើយថែមទាំងអាចបើកដោយខ្លួនឯងបានយ៉ាងងាយស្រួល តាមរយៈតាមកម្មវិធី Chip Mong Bank App។

សម្រាប់ព័ត៌មានបន្ថែម៖ https://chipmongbank.com.kh/en/publications/promotions/64368ec5168876110dd735f8 

*ទីពីរ សម្រាប់អតិថិជនចាប់អារម្មណ៍ដាក់បញ្ញើរយៈពេលចាប់ពី១ឆ្នាំឡើងទៅ ធនាគារ ជីប ម៉ុង កំពុងមានការផ្តល់ជូនជាច្រើន សម្រាប់គណនីបញ្ញើមានកាលកំណត់ថ្មី ដែលនឹងទទួលបានអត្រាការប្រាក់ពិសេស រួមជាមួយនឹងរង្វាន់ភ្លាមៗ ជាពិសេសមានឱកាសឈ្នះដំណើរកម្សាន្តទៅកាន់ទីក្រុងឌូបៃ ថែមទៀតផង។ 

សម្រាប់ព័ត៌មានបន្ថែម៖ https://chipmongbank.com.kh/en/publications/promotions/63a05212b0000d296873bb0d 

ដាក់ប្រាក់បញ្ញើជាមួយធនាគារ ជីប ម៉ុង ជាជម្រើសដ៏ប្រសើរបំផុត និងសុវត្ថិភាព​ខ្ពស់ ក្នុងការទុកដាក់ទ្រព្យសម្បត្តិរបស់លោកអ្នកសម្រាប់ថ្ងៃអនាគត៕