(ភ្នំពេញ)៖ ស្កាយនីន បានក្លាយជាបុគ្គលឆ្នើមរបស់កម្ពុជាក្នុងវ័យត្រឹមតែ ១៨ឆ្នាំ ដោយដណ្តើមបានមេដាយមាសជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ Seagames លើកទី៣២ ក្នុងព្រឹត្តិការណ៍ E-Sports PUBG Mobile Mixed Individual Event។ ភាពជោគជ័យនេះ មិនគួរត្រូវបានបញ្ចប់ដោយយើងមិនបានដឹងប្រវត្តិដែលធ្វើឲ្យគាត់ទទួលបានជោគជ៏យបែបនេះឡើយ។

ស្កាយនីន មានបងប្អូន៤នាក់ ស្រីម្នាក់ និងបងប្អូនប្រុស៣នាក់ ហើយបច្ចុប្បន្នគាត់រស់នៅក្រុងប៉ោយប៉ែត។ នៅពេលគាត់មានអាយុទើបតែ ៨ឆ្នាំ ឪពុកម្តាយរបស់គាត់បានលែងលះដែលជាកត្តានាំឱ្យម្តាយរបស់គាត់ត្រូវចិញ្ចឹមកូនទាំងអស់តែម្នាក់ឯង។

ស្កាយនីនធ្លាប់រស់នៅប្រទេសថៃ ជាមួយម្តាយរបស់គាត់ធ្វើការជាអ្នកបោសសំអាតនៅក្នុងផ្ទះល្វែង។ ជាមួយនឹងប្រាក់ចំណូលទាបពេកក្នុងការចិញ្ចឹមគ្រួសាររបស់ម្តាយគាត់ អ្នកគ្រប់គ្រងផ្នែកសម្អាតបានសម្រេចចិត្តអនុញ្ញាតឱ្យ Skynin ធ្វើការជាមួយគ្នា ដើម្បីរកប្រាក់បន្ថែមបន្តិច។ នេះមានន័យថា ស្កាយនីន ធ្វើការជាអ្នកបោសសម្អាតតាំងពីគាត់អាយុ ៨ឆ្នាំមកម្ល៉េះ។

Skynin ចូលចិត្តលេង Pubg Mobile ហើយក៏តែងតែមើល Live Stream របស់ Bro Di ក៏ដូចជាស្តាប់តាមការបង្ហាត់បង្ហាញ ហើយនឹងលេង Pubg ហ្គេមជាមួយគ្នានៅក្នុង Custom Room របស់ Bro Di ជារៀងរាល់។
- Bro Di បានកត់សម្គាល់ពីសមត្ថភាពរបស់គាត់ហើយបន្តមើលធ្វើការវិវត្ត និងទម្រង់លេងរបស់គាត់។

ជាអកុសល ទូរស័ព្ទរបស់ Skynin ត្រូវបានខូច ហើយមិនអាចបន្តលេងបានទៀតទេ។ ជាមួយនឹងថវិកាមានកំណត់ គាត់មិនអាចទិញទូរស័ព្ទថ្មីបានទេ ហើយគាត់បានសម្រេចចិត្តឈប់លេងហ្គេម។ ទោះជាយ៉ាងណាក៏ដោយ Bro Di បានមើលឃើញនៅសមត្តភាពដ៏អស្ចារ្យរបស់ស្គាយនីនមិនគួរត្រូវឈប់លេង Bro Di បានសម្រេចចិត្តទិញទូរស័ព្ទថ្មីឲ្យ Skynin ដើម្បីអោយគាត់បន្តហ្វឹកហាត់។

នៅអាយុ១៣ឆ្នាំ ស្កាយនីន ត្រលប់មករស់នៅ និងបន្តធ្វើការនៅព្រំដែនថៃ-កម្ពុជា ជាកម្មករអូសអីវ៉ាន់ឆ្លងព្រំដែនថៃ-កម្ពុជា។ គាត់ត្រូវធ្វើការពីព្រលឹមរហូតដល់ព្រលប់ ដែលជាហេតុឲ្យគាត់មានពេលវេលាកាន់តែតិចដើម្បីលេង PUBG Mobile ជាហ្គេមដែលគាត់ចូល
ចិត្ត។

ការលះបង់ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ Skynin ដើម្បីក្លាយជាកីឡាករអាជីពបាននាំ Bro Di បានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយដឹកនាំ Skynin ក្នុងការចូលរួមក្រុមរបស់គាត់ទៅប្រកួតប្រជែងក្នុង Smart Tournament ជាលើកដំបូង។ ទោះជាយ៉ាងណាក៏ដោយ មុននឹងទៅជួបមិត្តរួមក្រុម Skynin ត្រូវឆ្លងកាត់ឧបសគ្គជាច្រើនក្នុងអំឡុងពេលបិទ COVID-19។ Skynin ត្រូវឆ្លងកាត់ការរឹតបន្តឹងតំបន់ក្រហមពីប្រទេសថៃ មកកម្ពុជា ដើម្បីប្រកួតប្រជែងក្នុងការប្រកួត PUBG Mobile Tournaments។

ការសាកល្បងលើកដំបូងរបស់គាត់ជាមួយក្រុមអាជីព គាត់បានក្លាយជាជើងឯក ហើយបន្តជោកជ៏យ និងចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងការប្រកួតផ្សេងៗជាច្រើន។

ក្នុងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ស្កាយនីន មិនមានឱកាសចូលរួមប្រកួតទេដោយសារគាត់មិនទាន់គ្រប់ អាយុ។ ដោយឃើញកីឡាករផ្សេងទៀតទទួលបានមេដាយ ហើយក្រុមកម្ពុជាធ្វើមិនបានល្អ គាត់បានសន្យាខ្លួនឯងថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីក្លាយជាកីឡាករជម្រើសជាតិ និងតំណាងឱ្យកម្ពុជាក្នុងស៊ីហ្គេមលើកទី៣២។

Skynin គឺជាអ្នកលេងដែលចេះដាក់ខ្លួន ចេះលះបង់ គោរពវិន័យ និងឧស្សាហ៍ព្យាយាម។ គាត់ជ្រើសរើសភាពស្ងប់ស្ងាត់ជាមូលដ្ធានគ្រឹះក្នុងការគ្រប់គ្រងស្មារតីក្នុងពេលប្រគួត ហើយអ្វីដែលធ្វើឱ្យគាត់ក្លាយជាម្ចាស់មេដាយមាសគឺ មិត្តភក្តិរួមក្រុមរបស់គ្នាក៏រក្សាភាពស្ងប់ស្ងាត់ និងធ្វើការផ្តោតជាពិសេសក្នុងអំឡុងពេលប្រកួត ប៉ុន្តែសម្រាប់ស្គាយនីនគឺកាន់តែត្រូវតែស្ងប់ និងរក្សាចិត្តត្រជាក់ជាងអ្នកទាំងអស់គ្នាដើម្បីផ្តោតលើភាពជោគជ៏យក្នុងការប្រកួតជាក្រុម។

មេដាយមាសនេះគឺមិនមែនសម្រាប់តែគ្នាម្នាក់នោះទេ ប៉ុន្តែវាជាសមត្ថផលរបស់ក្រុមប្រចាំតំបន់ SEA Wildcard ទាំងអស់ និងជាពិសេសសម្រាប់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។

សូមធ្វើការទាញយក PUBG MOBILE ដោយឥតគិតថ្លៃឥឡូវនេះនៅលើ App Store និង Google Play Store។

PUBG MOBILE គឺផ្អែកលើ PUBG: BATTLEGROUNDS ដែលជាហេតុនាំឲ្យពិភពនៃការកម្សាន្តអន្តរកម្មមួយមានសន្ទុះយ៉ាងសម្បើមក្នុងឆ្នាំ២០១៧។ អ្នកលេងរហូតដល់ ១០០នាក់ បានលោតឆត្រយោងលើកោះដាច់ស្រយាលមួយដើម្បីប្រយុទ្ធក្នុងការប្រកួតដណ្តើមយកជ័យជំនះ។ អ្នកលេងត្រូវតែកំណត់ទីតាំង និងរើសយកអាវុធ យានជំនិះ ព្រមទាំងគ្រឿងផ្គត់ផ្គង់ផ្ទាល់ខ្លួនរបស់ពួកគេ ហើយកម្ចាត់អ្នកលេងគ្រប់រូបនៅក្នុងសមរភូមិដែលបានមើលឃើញ និងប្រកបដោយយុទ្ធសាស្ត្រដែលដូចជាបង្ខំអ្នកលេងឱ្យចូលទៅក្នុងតំបន់លេងឲ្យធ្លាក់ក្នុងកន្លែងធ្លាក់ចុះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់បណ្តាញសង្គម PUBG MOBILE ផ្លូវការនៅលើ Facebook, Instagram, Twitter និង YouTube៕