(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា នឹងធ្វើការដាក់ដំណើរការយុទ្ធនាការណ៍ដ៏ថ្មីស្រឡាងមួយដែលហៅថា «តុកតុក» ជិះចូលបានលុយ ស្គែនច្រើនឈ្នះច្រើន។

ការដាក់ដំណើរការយុទ្ធនាការណ៍នេះធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅសាខាចំនួនបីក្នុងរាជធានីភ្នំពេញ ដូចជា សាខាសែនសុខ សាខាទួលគោក និងសាខាប្រាំពីរមករា២ ចាប់ពីម៉ោង៧៖៣០ព្រឹក ដល់៥៖០០ល្ងាច។

ការដាក់ដំណើរការយុទ្ធនាការណ៍នេះ អនុញ្ញាតឲ្យអ្នកបើកបរតុកតុក មានពេលវេលារយៈពេល៥ថ្ងៃពេញ ដើម្បីអញ្ជើញមកកាន់សាខាមួយ ក្នុងចំណោមសាខាទាំងបីខាងលើ សម្រាប់ធ្វើការបើកគណនី និងទទួលយកនូវ អិលអូលអិលស៊ី KHQR សម្រាប់ដាក់ប្រើប្រាស់ក្នុងការទទួលប្រាក់ពីអតិថិជន មុននឹងធ្វើការចូលរួមកម្មវិធី «តុកតុក ជិះចូលបានលុយ ស្គែនច្រើនឈ្នះច្រើន» ជាផ្លូវការដែលធ្វើឡើងក្នុងរយៈ៦ខែពេញ។

យុទ្ធនាការណ៍ «តុកតុក ជិះចូលបានលុយ ស្គែនច្រើនឈ្នះច្រើន» នេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តដល់អ្នកប្រកបរបរបើកតុកតុក ឲ្យចូលរួមដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនពី អិលអូអិលស៊ី ដោយគ្រាន់តែណែនាំឲ្យអតិថិជនធ្វើប្រតិបត្តិការតាមរយៈ អិលអូអិលស៊ី KHQR រាល់ពេលធ្វើដំណើរដើម្បីមានឱកាសចាប់រង្វាន់ប្រចាំខែ ដែលសរុបជាទឹកប្រាក់រហូតដល់១ពាន់ដុល្លារ មានដូចជា JBL Speaker ចំនួន១រង្វាន់ ហ្គាស៣០លីត្រ ចំនួន៣រង្វាន់ ឆ័ត្រតូចចំនួន៥រង្វាន់។

កាន់តែអស្ចារ្យនោះគឺ អ្នកប្រកបរបរបើកតុកតុក នឹងមានឱកាសចាប់រង្វាន់ធំចុងក្រោយដែលមានដូចជា ទូរសព្ទដៃទំនើប ចំនួន៣រង្វាន់ ទឹកប្រាក់១០០ដុល្លារ ចំនួន២រង្វាន់ JBL Speaker ចំនួន១រង្វាន់ ហ្គាស៣០លីត្រ ចំនួន៣រង្វាន់ ឆ័ត្រតូចចំនួន៥រង្វាន់។

លក្ខខណ្ឌក្នុងការចូលរួម៖
*ទី១៖ តម្រូវឲ្យអ្នកបើកបរអញ្ជើញមកកាន់ការិយាល័យ អិលអូអិលស៊ី ដើម្បីបើកគណនីសន្សំ និងគណនីឌីជីថលរបស់ អិលអូអិលស៊ី ឲ្យបានរួចរាល់
*ទី២៖ បន្ទាប់ពីបើកគណនីរួច លោកអ្នកនឹងទទួលបានរង្វាន់ជាទឹកប្រាក់ 2,5$ ភ្លាមៗចូលទៅក្នុងគណនីសន្សំ និងអាវយឺតដ៏ស្រស់ស្អាតចំនួនមួយភ្លាម
*ទី៣៖ បិទស្ទីកគ័រ អិលអូអិលស៊ី និងអិលអូអិលស៊ី KHQR នៅលើតុកតុក របស់ខ្លួន
*ទី៤៖ សន្សំប្រតិបត្តិការពីអតិថិជនរាល់ពេលធ្វើដំណើរ ជាមួយ អិលអូអិលស៊ី KHQR ឲ្យបានយ៉ាងហ៊ោចណាស់ ២០ប្រតិបត្តិការក្នុងមួយខែ ដើម្បីមានឱកាសចាប់រង្វាន់ប្រចាំខែ
*ទី៥៖ សន្សំប្រតិបត្តិការពីអតិថិជនធ្វើដំណើរជាមួយ អិលអូអិលស៊ី KHQR ឲ្យបានយ៉ាងហ៊ោចណាស់១២០ ប្រតិបត្តិការក្នុងមួយរយៈពេល៦ខែ ដើម្បីមានឱកាសចាប់រង្វាន់ធំចុងក្រោយ៕