(ភ្នំពេញ)៖ វិទ្យាស្ថានស្រាវជ្រាវ និងនាវានុវត្តន៍ឌីជីថល (IDRI) នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរៀបចំព្រឹត្តិការណ៍ នវានុវត្តន៍ ២០២៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ ៦៖០០ល្ងាច នៅមជ្ឈមណ្ឌលនវានុវត្ដន៍ឌីជីថល (CADT Innovation Center) នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ព្រឹត្តិការណ៍នវានុវត្តន៍ ២០២៣ (Innovation Festival 2023) កម្មវិធីដែលផ្ដោតសំខាន់ទៅលើ ការចែករំលែកចំណេះដឹង ការយល់ដឹង និងបទពិសោធន៍សិក្សាជាក់ស្តែងពីអ្នកជំនាញឈានមុខអ្នកស្រាវជ្រាវ ឌីជីថល អ្នកច្នៃប្រឌិត អ្នកដឹកនាំក្នុងវិស័យ ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ជាពិសេស នោះមានការដាក់តាំងបង្ហាញ នៅផលិតផលបច្ចេកវិទ្យានវានុវត្ដន៍ និងសេវាឌីជីថលជាច្រើនទៀត។

ព្រឹត្ដិការណ៍នេះធ្វើឡើង ដើម្បីជាផ្នែកមួយក្នុងការជម្រុញវិស័យបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថលទៅកាន់សិស្សនិស្សិត ឲ្យមានការយល់ដឹងបន្ថែមកាន់តែ ទូលាយ លើបទពិសោធន៍ការងារ តម្រូវការទីផ្សារ វឌ្ឍនភាពបច្ចេកវិទ្យា និងនិន្នាការនវានុវត្តន៍ថ្មីៗនៅកម្ពុជា មួយវិញទៀតមានអ្នកជំនាញមកពីវិស័យ ផ្សេងៗគ្នារហូតដល់ទៅ ២០រូប ក្រោមប្រធានបទ ខុសៗគ្នា និងជាពិសេសមានការដាក់បង្ហាញនូវ ផលិតផលបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថល ចំនួន២៥ពីបណ្ដាក្រុមហ៊ុន និង ធុរកិច្ចថ្មីឌីជីថល។

ព្រឹត្តិការណ៍នវានុវត្តន៍ ២០២៣ ទទួលបានការឧបត្ថម្ភធំដោយក្រុមហ៊ុន CellCard និងចូលរួមចំណែកឧបត្ថម្ភដោយ UDAYA, ONLINE, Sombok IT, Proseth Institute ព្រមទាំងដៃគូ ជាសាកលវិទ្យាល័យ រួមមាន RUPP, ITC, NIA, AUPP, PARAGON ជាដើម។

ព្រឹត្តិការណ៍នវានុវត្តន៍២០២៣ នេះធ្វើឡើងសម្រាប់សាធារណ:ជន ជាពិសេសសិស្សនិស្សិតចូលរួមដោយសេរី និងដោយឥតគិតថ្លៃ! កុំភ្លេចចុះឈ្មោះឥឡូវនេះដើម្បីជាផ្នែកមួយនៃព្រឹត្តិការណ៍ច្នៃប្រឌិតដ៏គួរឱ្យចាប់អារម្មណ៍បំផុតប្រចាំឆ្នាំ របស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ចូលរួមទាំងអស់គ្នាដោយឥតគិតថ្លៃ!!!

* កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
* ម៉ោង៖ ៨:០០ ព្រឹក - ៦:០០ ល្ងាច
* ទីតាំង៖ មជ្ឈមណ្ឌលនវានុវត្តន៍របស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
* ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ៖ http://bit.ly/InnovationFestival2023

សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនង៖
កញ្ញា អ៊ុយ បញ្ញាដាឡែន
លេខទូរស័ព្ទ៖ +855 87 930 501
អ៊ីមែល៖ [email protected]
Facebook: https://www.facebook.com/IDRI.Institute/