(ភ្នំពេញ)៖ ហូរដូចទឹកបាក់ទំនប់ រង្វាន់ម៉ូតូចែកហូរហែរឥតឈប់ពីផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល និងភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី! បើគិតចាប់តាំងពីខែមករាមក រង្វាន់ម៉ូតូសរុប ៦៥៧គ្រឿង បានចែកជូនដល់អតិថិជនរបស់ខ្លួនទូទាំងប្រទេសកម្ពុជា។

CAMBODIA BEER ចែករង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី សរុបក្នុងរយៈពេល៥ខែនេះបានចំនួន ៤២០គ្រឿង ដែលរង្វាន់ម៉ូតូសរុបមាន ២០២៣គ្រឿង។ ភេសជ្ជៈប៉ូវកម្លាំងវើក ចែករង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី សរុបបាន ២០៣គ្រឿង ដែលរង្វាន់ម៉ូតូសរុបមាន ១២០០គ្រឿង។ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ចែករង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី បាន ១៩គ្រឿង ដែលរង្វាន់សរុបមាន ៦០០គ្រឿង។ ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី ចែករង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី បាន ១៥គ្រឿង។ ពិតជាអស្ចារ្យខ្លាំងមែនទែន ផលិតផលនេះ ទើបតែលេចមុខបានរយៈពេល ២ខែតែប៉ុណ្ណោះមានអតិថិជនឈ្នះរង្វាន់ម៉ូតូ ១៥នាក់បាត់ទៅហើយ។

រង្វាន់ច្រើនពិត ឈ្នះពិត ចែកពិត ពី ខ្មែរ ប៊ែវើរីជីស! នៅសល់រង្វាន់ម៉ូតូជាច្រើនទៀតពីគ្រប់ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស! តើអ្នកណាជាអតិថិជនសំណាងបន្ទាប់?៕