(ភ្នំពេញ)៖ វិទ្យាស្ថានជាតិអប់រំ សូមជូនដំណឹងដល់បុគ្គលិកអប់រំ សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬបម្រើការងារក្នុងវិស័យរដ្ឋ និងឯកជនឱ្យបានជ្រាបថា វិទ្យាស្ថាននឹងមានបើកវគ្គសិក្សាខ្លី (វគ្គទី៤) លើមុខជំនាញចំនួន២ ដែលត្រូវជ្រើសរើសគឺទី១៖ គរុកោសល្យ និងវិធីសាស្រ្តបង្រៀន និងទី២៖ ឯកទេសវិជ្ជាជីវៈនាយកសាលា។

ក្រោយបញ្ចប់វគ្គសិក្សានេះ បុគ្គលិកអប់រំ សិស្ស និងនិស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។

សម្រាប់បុគ្គលិកអប់រំដែលកំពុងបម្រើការងារក្នុងវិស័យរដ្ឋនឹងទទួលបានក្រេឌីត សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD)។

*កាលបរិច្ឆេទទទួលពាក្យ៖ ថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣,
*កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ សូមរួសរាន់ឡើង ចំនួនមានកំណត់៕

សម្រាប់ព័ត៌មានលម្អិត សូមស្កេន QR Code ឬចុចចូលលីងខាងក្រោម: https://drive.google.com/drive/u/0/folders/13E21HUKOhxPBVBV_lB74y5N8k2401xpG