(ប៉ារីស)៖ ប្រធានគណៈកម្មាធិការអូឡាំពិកបារាំង (CNOSF)​ លោកស្រី Brigitte Henriques បានលាលែងពីតំណែង មិនដល់មួយឆ្នាំនោះទេ មុនពេលព្រឹត្តិការណ៍ Paris 2024 Summer Games មកដល់។ នេះបើតាមការឲ្យដឹងពី CNOSF ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

«នៅក្នុងពិធីបើកសន្និបាតទូទៅ CNOSF ដែលបានធ្វើឡើងនៅថ្ងៃនេះ នៅឯ Maison du Sport Français, លោកស្រី Brigitte Henriques បានប្រកាសការសម្រេចចិត្តរបស់លោកស្រី ក្នុងការលាលែងចេញពីតំណែង ជាប្រធានគណៈកម្មាធិការអូឡាំពិក និងកីឡាបារាំង»។ CNOSF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

ព្រឹត្តិការណ៍ Paris 2024 Olympics នឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

លោកស្រី Henriques បានវិលត្រឡប់ចូលបំពេញតួនាទីរបស់លោកស្រីវិញ កាលពីខែធ្នូ ឆ្នាំមុន បន្ទាប់ពីឈប់សម្រាក ២ខែ ដោយសារមានជំងឺ៕