(ភ្នំពេញ)៖ ថ្មីៗនេះ កម្ពុជាបានដើរតួជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយគឺ កម្មវិធីកីឡាស៊ីហ្គេម។ ដើម្បីចូលរួមផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងលើកកម្ពស់មុខមាត់ប្រទេសយើង នៅថ្ងៃទី១៦ និង១៧ ខែឧសភា ឆ្នាំ២០២៣កន្លងមកនេះ ក្រុមហ៊ុន ខយ តេ បានរៀបចំព្រឹត្តិការណ៍ប្រកួតក្រឡុកតែ «Shaker Master» លំដាប់អន្តរជាតិធំជាងគេ និងដំបូងគេបង្អស់នៅកម្ពុជា ដោយមានវត្តមានចូលរួមពីបណ្ដាប្រទេសធំៗជាច្រើនរួមមានប្រទេសចិន ជប៉ុន សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម។ល។ ការប្រកួតនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាស ក្នុងការពង្រឹងចំណេះដឹង និងជំនាញលើវិស័យតែ នៅប្រទេសកម្ពុជា។

ខយ តេ បានជ្រើសរើសសណ្ឋាគារ ROSEWOOD ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ ដើម្បីផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអធិកអធមទៅកាន់អ្នកប្រកួត និងភ្ញៀវកត្តិយសគ្រប់រូប។

ជាមួយគ្នានេះដែរ ខយ តេ ក៏បានរៀបចំកម្មវិធីជប់លៀងដ៏ធំមួយ ដែលនឹងមានការចូលរួមពីមនុស្សជាង ៧០០នាក់ នៅសួនទឹកកម្សាន្តធំជាងគេរបស់រាជធានីភ្នំពេញ ដែលមានឈ្មោះថា GARDEN CITY PHNOM PENH ។

ខយ តេ ក៏បានរៀបចំដំណើរកំសាន្តទៅកាន់ទីរួមខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ដ៏ឧត្តុង្គឧត្តមរបស់ខ្មែរ ទៅកាន់បណ្ដាប្រទេសដែលបានចូលរួម។

ខយ តេ ត្រូវបានគេស្គាល់ដោយសារភេសជ្ជៈឈ្ងុយឆ្ងាញ់ សេវាកម្មរួសរាយរាក់ទាក់ ការតុបតែងស៊ីវីល័យ និងការផ្សព្វផ្សាយពោរពេញដោយភាពច្នៃប្រឌិត។

ដោយមានវត្តមានតាំងពីឆ្នាំ ២០១៤ បច្ចុប្បន្នក្រុមហ៊ុន ខយតែ មានចំនួន ៤២សាខា និងមានក្រុមការងាររហូតដល់៥០០នាក់។ ក្រុមហ៊ុន ខយ តេ ក៏បានបំបែកកំណត់ត្រាជាច្រើនដូចជា ហាងដែលមានអតិថិជនតម្រង់ជួរវែងបំផុត រហូតដល់ច្រើនជាង ៣,០០០នាក់ ក៏ដូចជាការលក់ និងធ្វើភេសជ្ជៈក្នុងតួរលេខដ៏ខ្ពស់បំផុតក្នុងមួយសាខា ស្មើនឹង ៤,១៩៨កែវ។

ខយ តេ ក៏ទទួលបានពានរង្វាន់ អាជីវកម្មវ័យក្មេងឆ្នើមអាស៊ាន-ចិន ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមកម្ពុជា និងពានរង្វាន់ក្រសួងទេសចរណ៍ អេកូធុរកិច្ចកម្ពុជាផងដែរ។