(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ.ភី.ខេ.អិល (KPKL) ប្រ៊ូវើរី សូមប្រកាសថាជាសាធារណថា បុគ្គលឈ្មោះ ធឿន សុខហេង ចាប់ពីពេលជូនដំណឹងនេះតទៅ មិនមែនជាបុគ្គលិករបស់ក្រុមហ៊ុនទៀតឡើយ រាល់សកម្មភាពរបស់បុគ្គលរូបនេះ គឺមិនពាក់ព័ន្ធនឹងក្រុមហ៊ុនទៀតទេ។ នេះបើតាមកលិខិតជូនដំណឹងផ្ញើមកកាន់បណ្តាញព័ត៌មាន​ Fresh News។

ក្រុមហ៊ុន ខេ.ភី.ខេ.អិល (KPKL) ប្រ៊ូវើរី បានបញ្ជាក់ថា៖ «ថាបុគ្គលរូបនេះបានលួចប្រាក់កាក់ក្រុមហ៊ុនយកទៅប្រើប្រាស់ផ្ទាល់ខ្លួនដោយលាក់បាំងមិនឱ្យក្រុមហ៊ុនដឹង ហើយក្រុមហ៊ុនបានព្យាយាមលើកលែងទោសជាច្រើនលើក រហូតមកដល់ពេលនេះបុគ្គលរូបនេះបានបំពានកិច្ចសន្យាការងារដោយឈប់មកធ្វើការភ្លាមមិនបានប្រាប់ឱ្យដឹង បិទទូរស័ព្ទ មិនអាចទំនាក់ទំនងបាន​ ព្រមទាំងយកទៅនូវទ្រព្យសម្បត្តិជាកម្មសិទ្ធរបស់ក្រុមហ៊ុនមួយចំនួនទៀត ដែលធ្វើឱ្យខាតប្រយោជន៍ដល់ក្រុមហ៊ុនយ៉ាងខ្លាំង ហេតុដូចនេះ បើសាធារណៈជនបានឃើញ និងស្គាល់បុគ្គលរូបនេះ សូមជួយផ្ដល់ដំណឹងឱ្យបុគ្គលរូបនេះ មកដោះស្រាយជាមួយក្រុមហ៊ុនជាបន្ទាន់ មុននឹងក្រុមហ៊ុនឈានដល់វិធានការណ៍តាមផ្លូវច្បាប់»