(ភ្នំពេញ)៖ អ្នកខេត្តសៀមរាបម្នាក់ ត្រូវរង្វាន់ធំ២ម៉ឺនដុល្លារពី CAMBODIA BEER។ មនុស្សកំពូលសំណាងម្នាក់នេះ មកពីភូមិល្បើក ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប មានឈ្មោះ សារី ឈូញ ប្រកបរបរជាកសិករ ដែលហេតុការណ៍នេះធ្វើឲ្យលោកមានភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះលោកមានតែ២កំប៉ុង ឲ្យអ្នកភូមិ១កំប៉ុង ហើយត្រូវបាន២ម៉ឺនដុល្លារទៀត។

CAMBODIA BEER ក្នុងឱកាសចែករង្វាន់២ម៉ឺនដុល្លារ ក៏បានយក Helicopter របស់ក្រុមហ៊ុន ជីប ម៉ុង ពីភ្នំពេញទៅខេត្តសៀមរាបទៅយក សារី ឈូញ និងទៅខេត្តកំពង់ធំ ទៅយក និល សុខណាន ដែលជាអតិថិជនឈ្នះរង្វាន់ប្រាក់សុទ្ធ២ម៉ឺនដុល្លារ មកទទួលរង្វាន់ផ្ទាល់នៅស្ថានីយទូរទស្សន៍ថោនផងដែរ។

អតិថិជនកំពូលសំណាងទាំងពីររូបខាងលើនេះត្រូវបាន CAMBODIA BEER យកចិត្តទុកដាក់ជាខ្លាំងដោយអញ្ជើញពួកគាត់ទៅទទួលទាននៅភោជនីយដ្ឋាន Cambodia Master Craft Microbrewery និងផ្តល់ជូនការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤ Fairfield by Marriott Phnom Penh។

គ្រប់អតិថិជន២ម៉ឺនដុល្លាររបស់ CAMBODIA BEER ពិតជា សំណាង មហាសំណាង កំពូលមហាសំណាងមែន ដែលគិតមកដល់ថ្ងៃនេះមាន ៤៥នាក់ហើយ។ តោះ ចាំមើល តើអ្នកណាជាអតិថិជនកំពូលសំណាងបន្ទាប់?៕