(សៀមរាប)៖ យុវជនម្នាក់គាស់ក្រវិលកំប៉ុងភេសជ្ជប៉ូសស្ដ្រង ដោយមិនចាប់អារម្មណ៍រួចហុចឲ្យម្ដាយ ស្រាប់តែត្រូវរថយន្ដមួយគ្រឿង ដែលធ្វើឲ្យម្ដាយស្ទើរមិនជឿប្រៀបដូចជាការយល់សព្វ។

យុវជនឈ្មោះ វឿន ភក្ក្រា បច្ចុប្បន្នរស់នៅភូមិអូត្រាច ឃុំស្ពានត្នោត ស្រុកជីក្រែក ខេត្តសៀមរាប កាលយប់ថ្ងៃទី២៣ ខែឧសភា បានទៅឆ្លុះកង្កែបដើម្បីយកទៅលក់បានលុយទុកទៅរៀន តែដល់ពេលព្រឹកឡើងនៅងងុយដេក ក្រោកមិនចង់រួចក៏ទៅទិញប៊ូសស្ត្រង១កំប៉ុងផឹក ដើម្បីឲ្យស្វាងងងុយដេក ស្រាប់តែគាស់មកឃើញរូបឡាន ក៏ស្ទុះទៅប្រាប់ម៉ែ តែម៉ែអត់ជឿដល់ពេលហុចក្រវិលកំប៉ុងប៊ូសស្ត្រងទៅឃើញរូបឡានស្ព័រ ទើបស្លុតចងគាំងបេះដូង ហើយក៏តេប្រាប់ប្ដីដែលកំពុងតែទៅស៊ីឈ្នួលព្យួរស្រែឲ្យគេ រត់មកទាំងប្រផាស់ប្រភីងតែម្ដង។

នេះពិតជាសំណាងខ្លាំងណាស់ ប្អូនប្រុសទៅឆ្លុះកង្កែបបានកង្កែប ហើយដល់មកឆ្លុះអ៊ុតប៊ូសស្ត្រងបានឡានថ្មីទៀត ដែលដំបូងថាទិញផឹកឲ្យស្វាងងងុយដេក ដល់ពេលត្រូវឡានថ្មីហួសពីស្វាងចែស៕