(ភ្នំពេញ)៖ ក្រុមហ៊ុន ត្រាដា សឹបផ្លាយ អេស៊ា ឯ.ក បានសម្ពោធជាផ្លូវការដាក់លក់នៅលើទីផ្សារ និងស្វែងរកដៃគូសហការ លក់ ព្រមទាំងចែកចាយផលិផលឱសថបំប៉នសុខភាព Tradaphama នៅប្រទេសកម្ពុជា ដែលជាផលិតផលនាំចូលផ្តាច់មុខពីប្រទេសស្វីស។

ក្នុងឱកាសសម្ពោធដាក់លក់លើទីផ្សារកម្ពុជានេះក៏បានប្រកាសទទួលផលិតផល Tradafertil, Tradamix TX1000, Tradaprost ពីសំណាក់លោក ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ នៅព្រីមៀសែនសុខ។ ព្រមទាំងជួបសំណេះសំណាលជាមួយវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ អ្នកជំនាញ វិជ្ជាជីវៈ អ្នកគ្រប់គ្រងទូទៅ វេជ្ជបណ្ឌិត ទន្តពេទ្យ គ្រូឱសថបុរាណ ឱសថការី គិលានុបដ្ឋាក ឆ្មប អ្នកលក់ឱសថ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នកលក់គ្រឿងសំអាង ប្រតិបត្តិករ អាជីវកម្ម ម្ហូបអាហារ និងអ្នកផ្សព្វផ្សាយផលិតផល។

សម្រាប់ផលិតផលរបស់ក្រុមហ៊ុន ត្រាដា សឹបផ្លាយ អេស៊ា ឯ.ក ៣ប្រភេទរួមមាន៖

ទី១៖ Tradafertil ឯកទេសបង្កើនអរម៉ូនបុរស ដែលមានបញ្ហាខ្សោយ អរម៉ូន ពិសេសបុរស ដែលអសមត្ថភាពគ្មានកូន ចង់បានកូនឆ្លាត មានសុខភាពល្អ នាំចូលផ្តាចមុខពីប្រទេសស្វីស។

ទី២៖ Tradamix ជាឱសថ បំប៉ន ឯកទេសក្រលៀន បុរស ស្ត្រី ដែលមានបញ្ហាក្រលៀន ដូចជា៖ អស់កំលាំង គេងមិនលក់ ស្បែកស្ងួតរមាស់ នោមមកឈាម ទឹកនោមមានពពុះ ខុសធម្មតា ហើមដៃ ហើមជើង ហើមរង្វង់ភ្នែក មានចំណង់អាហារតិចតូច និងរដូវមកមិនទៀងទាត់។ ប្រសិទ្ធិភាពជួយចម្រុះជាតិពុល ក្នុងឈាមបានល្អ ធ្វើឱ្យរាងកាយរឹងម៊ាំ ពុំមានជំងឺ ធ្វើអោយស្បែកស្អាត ក្មេងជាងវ័យផលិតផលនេះមកពីប្រទេសស្វីស។

និងទី៣៖ Tradaprost ជាឱសថបំប៉នឯកទេសក្រពេញប្រូស្តាត និងតម្រង់នោម សម្រាប់បុរស និងស្ត្រីដែលមានបញ្ហាក្រពេញ prostate និងតម្រង់នោម ដូចជា៖ នោមញឹកនោមទាស់នោមមិនអស់ នោមមកប្រហាយ ជាផលិតផលនាំចូលពីប្រទេសស្វីស។

បើតាមលោក ហ៊ូវ ម៉េងលាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ត្រាដា សឹបផ្លាយ អេស៊ា ឯ.ក បានថ្លែងថា ដោយមើលឃើញអំពីតម្រូវការទីផ្សារការចូលរួមថែទាំសុខមាលភាព និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្រុមហ៊ុនត្រាដា សឹបផ្លាយ អេស៊ា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦។

លោកបានបន្តថា ដើម្បីបំពេញបេសកកម្មនេះក្រុមហ៊ុន ត្រាដា សឹបផ្លាយ អេស៊ា បានសហការជាមួយក្រុមហ៊ុន TRADA PHAMA នៃសហព័ន្ធស្វីស ដែលជាក្រុមហ៊ុនផលិតឱសថធម្មជាតិ មានប្រសិទ្ធិភាពក្នុងការបំប៉នសុខភាព ចំពោះបុរសស្ត្រីមានបញ្ហាសុខភាពផ្លូវភេទ និងមានជំងឺទឹកនោមផ្អែម ខ្សោយក្រលៀន ខ្សោយតម្រងនោម និងការបន្តរពូជ។ ក្រុមហ៊ុនបានធ្វើការនាំចូលនូវផលិតផលឱសថបំប៉នសុខភាពចំនួន៣ប្រភេទ គឺ Tradaprost, Tradafertil, និង Tradamix។ ក្រុមហ៊ុន ត្រាដា សឹបផ្លាយ អេស៊ា ទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន TRADA PHAMA នៃសហព័ន្ធស្វីស ក្នុងការលក់ និងចែកចាយនៅកម្ពុជា និងនាំទៅលក់ ព្រមទាំងចែកចាយនៅបណ្តាប្រទេសអាស៊ីទាំងអស់។

លោក ហ៊ូវ ម៉េងលាង បានបញ្ជាក់ថា ក្រោយពីទទួលបានវិញ្ញាបនបត្របញ្ចិការឱសថបំប៉នសុខភាពពីក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធនៅដើមឆ្នាំ២០១៨ ក្រុមហ៊ុនបានចាប់ផ្ដើមធ្វើការចែកចាយតាមបណ្តាញប្រជាពលរដ្ឋ ដែលមានបញ្ហា សុខភាពផ្លូវភេទ និងមានជំងឺទឹកនោមផ្អែម ខ្សោយក្រលៀន ខ្សោយតម្រងនោម និងការបន្តរពូជ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនពិនិត្យឃើញថាផលិតផលទាំង៣មុខនេះ ពិតជាមានប្រសិទ្ធភាពល្អមែន។

លោកទេស វណ្ណះ អគ្គនាយកក្រុមហ៊ុនត្រាដាសឹបផ្លាយអេស៊ា មានភាពជឿជាក់ថា ឱសថបំប៉នសុខភាពទាំង៣ប្រភេទនេះ ពិតជាមានប្រសិទ្ធិភាពក្នុងជួយចូលរួមថែរក្សា សុខមាលភាព និងលើកស្ទួយជីវភាពប្រជាពលរដ្ឋកម្ពុជាបានពិតប្រាកដមែន។ លោកបន្តទៀតថា ក្រុមហ៊ុនត្រាដា សឹបផ្លាយ អេស៊ា និងក្រុមហ៊ុន TRADA PHAMA នៃសហព័ន្ធស្វីស សូមប្រកាសស្វែងរកដៃគូសហការ ដើម្បីធ្វើការចែកចាយ និងលក់ឱសថបំប៉នសុខភាពនេះ ទាំងនៅក្នុងប្រទេស កម្ពុជា និងនៅបណ្តាប្រទេសអាស៊ី ដោយភាពជឿជាក់ទាំងអស់គ្នា។

បើតាមលោក ឡី សុភាព បានថ្លែងថា វិស័យឯកជនពិតជាបានចូលរួមយ៉ាងសកម្ម ហើយមិនអាចកាត់ផ្តាច់បានពីការសហការគ្នារវាងវិស័យរដ្ឋ និងឯកជន។ តាមរយៈការសហការគ្នាកន្លងមកបានធ្វើឱ្យវិស័យឯកជនមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងនោះក៏មានវិស័យសុខាភិបាលផងដែរ។ សម្រាប់នៅក្នុងវិស័យឱសថ ក៏មានអ្នកវិនិយោគជាច្រើនក្នុងនោះក៏មានក្រុមហ៊ុន ត្រាដា សឹបផ្លាយ អេស៊ា ឯ.ក ផងដែរ។

ជាងនេះទៅទៀត លោក ឡី សុភា ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ឱ្យថែទាំសុខភាព តាមរយៈការរក្សាអនាម័យ ជាប្រចាំ ការបរិភោគអាហារដែលមានសុវត្ថិភាព និងការប្រើប្រាស់នូវអាហារបំប៉នសុខភាពឱ្យបានត្រឹមត្រូវ និងស្របទៅតាមការណែនាំ។

លោក ឡី សុភាព សូមកោតសរសើរដល់ក្រុមហ៊ុន ត្រាដា សឹបផ្លាយ អេស៊ា ឯ.ក ដែលបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ហើយបានបោះទុនវិនិយោគ រកស៊ីនៅកម្ពុជា ដែលជាការបង្កលក្ខណៈបង្កើតការងារ មុខរបរដល់ប្រជាពលរដ្ឋខ្មែរ និងបាននាំចូលនូវឪសថបំប៉នសុខភាពមកធ្វើការចែកចាយដល់អ្នកប្រើប្រាស់នៅកម្ពុជាផងដែរ៕