(ភ្នំពេញ)៖ ក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) ដែលជាក្រុមហ៊ុនឈានមុខគេ លើបច្ចេកវិទ្យាទូរស័ព្ទចល័ត និងការរស់នៅបែបឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជាបានទទួលការស្ងើសរសើរពីក្រសួងវប្បធម៌និងវិចិត្រសិល្បចំពោះការរួមចំណែកក្នុងការសម្តែង បទ«វីរភាពកីឡា» ដែលជាបទចម្រៀង ដែលបង្កើតឡើងយ៉ាងពិសេសសម្រាប់ពិធីប្រកួតកីឡាស៊ីហ្គេម ដែលទើបបញ្ចប់ថ្មីៗនេះ។

បទចម្រៀងមួយបទនេះ បាននិពន្ធឡើងក្រោមការគាំទ្ររបស់ក្រសួង ក្នុងគោលបំណងផ្សព្វផ្សាយនិងអបអរ សាទរព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ក៏ដូចជាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះ លើកដំបូងជាប្រវត្តិសាស្រ្ត។

សិល្បករ សិល្បការិនីល្បីៗចំនួនប្រាំមួយរូប គឺលោកស្រី មាស សុខសោភា លោក ម៉ម ពេជ្ជរិទ្ធ លោក រៀម សុខភិរម្យ ពូឃ្លាំង និងកញ្ញា តី បានចូលរួមសម្តែងរួមគ្នានូវបទ «វីរភាពកីឡា» ក្នុងគោលបំណងបំផុសទឹកចិត្ត អត្តពលិកកម្ពុជាឱ្យទទួលបានជ័យជំនះ តាមរយៈការផ្តល់កម្លាំងចិត្តជាអនេកប្បការព្រមទាំងលើកម្ពស់ស្មារតីប្រកួត ក៏ដូចជាឆ្លុះបង្ហាញពីវប្បធម៌ និងប្រពៃណីនៃដែនដីសុវណ្ណភូមិខ្មែរ។

ក្រុមហ៊ុន Smart Axiata បានទទួលនូវវិញ្ញាបនបត្រកោតសរសើរ ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងចំពោះ ការរួមចំណែកនៃដំណើរការបង្កើតវីដេអូចម្រៀង និងការជួយផ្សព្វផ្សាយតាមរយៈបណ្តាញផ្សេងៗ។ មិនតែប៉ុណ្ណោះ បទចម្រៀងមួយនេះ ត្រូវបានគេស្ងើចសរសើរពីសំណាក់ទស្សនិកជនទូទាំងប្រទេស រួមទាំងមានការចែករំលែកវីដេអូជាច្រើន តាមរយៈកម្មវិធីស្តាប់តន្រ្តី Pleng និង តាមរយៈ YouTube។ លើសពីនេះទៅទៀតបទ «វីរភាពកីឡា» ក៏ត្រូវបានចាក់បញ្ចាំងយ៉ាងទូលំទូលាយ ក្នុងអំឡុងពេលប្រកួតកីឡាដើម្បីញុំាងបរិយាកាស មោទនភាពជាតិ។

ក្រសួងបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រ ថ្លែងអំណរគុណ់ជូនក្រុមហ៊ុន Smart Axiata ថា «ការផលិតវីដេអូ ចម្រៀងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ពីវិស័យឯកជន ក្នុងការជួយលើកកម្ពស់សន្តិសុខនិងស្ថេរភាព សង្គមព្រមទាំងលើកកម្ពស់មុខមាត់ ព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិផងដែរ ជាពិសេសក្នុងឱកាស ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ជាថ្មីក្នុងរយៈពេល ៦៤ឆ្នាំ»

បន្ថែមពីការចូលរួមតាមរយៈសិល្បៈតន្រ្តីក្រុមហ៊ុន Smart Axiata ក៏កំពុងគាំទ្រយ៉ាងសកម្មនូវយុទ្ធនាការ #BeyondTheGames ក្នុងគោលបំណងចូលរួមការលើកកម្ពស់បរិយាបន្នសង្គម និង ការយល់ដឹងអំពីការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេមនាខែមិថុនាខាងមុខនេះ។ ក្រុមហ៊ុន Smart មានការជឿជាក់យ៉ាងមុះមុតថា កីឡាអាច នាំមនុស្សសាមគ្គីគ្នា បណ្តុះគុណសម្បត្តិសង្គមរួម មានការងារជាក្រុម សេចក្តីគោរព និងការតស៊ូ។

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា «យើងមានកិត្តិយសយ៉ាង ក្រៃលែងក្នុងការចូលរួមគាំទ្រយុទ្ធនាការ #BeyondTheGames និងចូលរួមតាមរយៈការផលិតបទចម្រៀង វីរភាពពកីឡា ។ គំនិតផ្តួចផ្តើមទាំងនេះបានបង្ហាញពី វប្បធម៌ដ៏ថ្លៃថ្លារបស់កម្ពុជា ជូនទៅកាន់ពិភពលោក និងផ្តល់ជាការជំរុញទឹកចិត្កក្នុងការផ្លាស់ប្តូរសង្គមរបស់ យើងឲ្យយល្អប្រសើរ។ តាមរយៈការខិតខំប្រឹងប្រែង ទាំងនេះ កម្ពុជាអាចបន្តរីកចម្រើនឆ្ពោះទៅដល់ឆាកអន្តរជាតិដើម្បីផ្តល់ជូនប្រជាជនកម្ពុជានូវការទទួលស្គាល់ ពីសំណាក់អន្តរជាតិ់ដែលសាកសមនឹងទទួលបាន»

ក្រុមហ៊ុន Smart Axiata ប្តេជ្ញាគាំទ្រមិនត្រឹមតែក្នុងវិស័យសិល្បៈនិងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏គាំទ្រការ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិផងដែរ។ ក្រុមហ៊ុនបាននិងកំពុងបន្តខិតខំផ្តល់នូវបណ្តាញ គ្របដណ្តប់គុណភាពខ្ពស់ និងសេវាកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើតមូលដ្ឋានគ្រឹះនិងឧបករណ៍ចាំបាច់ សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិន និងសហគ្រិន វ័យក្មេងក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនទូរគមនាគមន៍ស្មាត មានគោលបំណងធានានូវអនាគតដ៏រស់រវើក និងនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា តាមរយៈកម្មវិធីការងារទំនួលខុស ត្រូវសង្គម (CSR) របស់ខ្លួន។

បន្ថែមពីលើការគាំទ្រព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍកីឡាជំនាន់ ក្រោយតាមរយៈកម្មវិធី Smart RSN របស់ខ្លួនជាមួយនឹងការប្រកួត Smart Youth League សម្រាប់បុរសអាយុ ក្រោម ២០ ឆ្នាំដែលបច្ចុប្បន្នកម្មវិធីកំពុងដំណើរការ ហើយគ្រោងចំណុចចាប់ផ្តើមនៅក្នុងខែមិថុនាឆាប់ៗនេះ។
មហាជនអាចចូលទស្សនាបទចម្រៀង «វីរភាពកីឡា» នៅលើកម្មវិធី Pleng App ក៏ដូចជានៅលើ Channel YouTube របស់ Smart Axiata ផងដែរ៕