(ភ្នំពេញ)៖ អតិថិជនរបស់ អិលអូអិលស៊ី ដឹងទេថាលោកអ្នកអាចធ្វើប្រតិបត្តិការដាក់ ឬដក ប្រាក់ពីគណនី អិលអូអិលស៊ី បានជាមួយជម្រើសកាន់តែងាយស្រួល និងរហ័សជាងមុនតាមរយៈភ្នាក់ងារ លីហួរ វេរលុយ ទូទាំងប្រទេស។

បន្ថែមពីលើជម្រើសនៃការដាក់ និងដក ប្រាក់ផ្ទាល់ពីម៉ាស៊ីអេធីអឹម ឬការិយាល័យ អិលអូអិលស៊ី នេះជាជម្រើសដ៏ល្អ និងងាយស្រួលបំផុតសម្រាប់លោកអ្នកដែលនៅតំបន់ឆ្ងាយៗ អាចអញ្ជើញទៅកាន់ភ្នាក់ងារ លីហួរ វេរលុយ ណាមួយដែលនៅជិតលោកអ្នកបំផុតដើម្បីដាក់ ឬដក ប្រាក់បានដោយងាយជាមួយទំហំ ទឹកប្រាក់រហូតដល់ ៥០០ ដុល្លារ ឬ ២,០០០,០០០ រៀលក្នុង១ប្រតិបត្តិការ និង រហូតដល់ ១,០០០ ដុល្លារ ឬ ៤,០០០,០០០ រៀលក្នុងមួយ១ថ្ងៃ និងមិនអស់កម្រៃសេវាឡើយ។

សូមជម្រាបដែរថា លក្ខខណ្ឌក្នុងការដក ប្រាក់៖
*១៖ សូមភ្ជាប់នូវ អត្តសញ្ញាណប័ណ្ណ របស់ម្ចាស់គណនី
*២៖ ផ្តល់ព័ត៌មានលេខគណនី ប្រភេទរូបិយបណ្ណ័ ចំនួនទឹកប្រាក់ និងលេខទូរស័ព្ទទៅភ្នាក់ងារ
*៣៖ រអាចដកប្រាក់ ចាប់ពី១០០ ដុល្លារ រហូតដល់៥០០ ដុល្លារ ក្នុងមួយប្រតិបត្តិការ ហើយអាចធ្វើការដកបានចំនូន ២ដងក្នុងមួយថ្ងៃ
*៤៖ ផ្តល់ជូនលេខកូដដកប្រាក់ ៦ខ្ទង់ ទៅភ្នាក់ងារ ដើម្បីដកប្រាក់។

សម្រាប់លក្ខខណ្ឌក្នុងការដាក់ ប្រាក់៖
*១៖ ផ្តល់ព័ត៌មានលេខគណនី ឈ្មោះគណនី ប្រភេទរូបិយបណ្ណ័ ចំនួនទឹកប្រាក់និង លេខទូរស័ព្ទទៅភ្នាក់ងារ
*២៖ អាចដាក់ប្រាក់ចាប់ពី ៥០ ដុល្លារ ដល់ ៥០០ ដុល្លារ ក្នុងមួយប្រតិបត្តិការ ហើយអាចធ្វើការដាក់បាន ៣ដងក្នុងមួយថ្ងៃ
*៣៖ លោកអ្នកអាចធ្វើប្រតិបត្តិការដាក់ប្រាក់ចូលគណនីបញ្ញើសន្សំ អិលអូអិលស៊ី (លើកលែងតែគណនី បញ្ញើមានកាលកំណត់ និងគណនីកម្ចី)៕