(ភ្នំពេញ)៖ គំរូមេដាយជាផ្លូវការដែលនឹងរំលឹកដល់ភាពជោគជ័យ និងការលះបង់របស់អត្តពលិកក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម, ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ានប៉ាហ្គេម លើកទី១២ នឹងចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣នេះ គឺមាន ១៣ប្រភេទកីឡា សម្រាប់ ១១ប្រទេលចូលរួមប្រជែងយកមេដាយ ចំណោមវិញ្ញាសាប្រកួតទាំងអស់សរុប ៤២៩វិញ្ញាសា។

សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ(មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួត រួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច(E-Sports)៕