(ភ្នំពេញ)៖ ម្សៅទឹកដោះគោ វ៉ាកូដុ លីប៊ឺន (WAKODO LEBENS) ផលិតផលរបស់ប្រទេសជប៉ុន បានបន្តបង្កើនគុណភាពម្សៅទឹកដោះគោពីមួយជំនាន់ ទៅមួយជំនាន់ ឱ្យកាន់តែប្រសើរឡើង ទៅតាមស្ថានភាពបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ទៅតាមជំនាន់នីមួយៗ ដើម្បីធ្វើយ៉ាងណាឱ្យម្សៅទឹកដោះគោ កាន់តែស្រដៀងខ្លាំងទៅនឹងទឹកដោះម្តាយ។

ថ្មីៗនេះ ម្សៅទឹកដោះគោ បានផ្លាស់ប្តូររូបរាងថ្មី និងបានបង្កើនគុណភាពថ្មីឱ្យរឹតតែប្រសើរជាងមុនបន្ថែមទៀត។ ជាមួយនឹងរូបរាងថ្មីដ៏ស្រស់ស្អាត វ៉ាកូដុ បានធ្វើការបន្ថែមនូវសារធាតុចិញ្ចឹមថ្មីល្អៗ ដែលមានក្នុងទឹកដោះម្តាយ និងកាត់បន្ថយនូវសារជាតិ ដែលមានតែក្នុងទឹកដោះគោ តែមិនមានក្នុងទឹកដោះម្តាយមួយចំនួនវិញ សម្រាប់ម្សៅទឹកដោះគោកុមារគ្រប់ស៊េរីទាំងអស់ ដើម្បីឱ្យគុណភាពម្សៅទឹកដោះគោនេះ កាន់តែស្រដៀងទៅនឹងទឹកដោះម្តាយ ដោយបន្ថែមនូវប្រភេទ អូលីហ្គូសាខារាយ ដែលមានក្នុងទឹកដោះម្តាយ ហៅកាត់ថា 2'-FL (2'-Fucosyl lactose) ដែលជាប្រភេទ HMO ជួយគាំទ្រការបង្កើត និងបង្កើនប្រព័ន្ធភាពស៊ាំឱ្យកុមារកាន់តែរឹងមាំ។

គួបផ្សំនឹង GOS ដែលមានស្រាប់ក្នុងម្សៅទឹកដោះគោ វ៉ាកូដុ លីប៊ីន ធ្វើឱ្យការជំរុញការលូតលាស់នៃបាក់តេរីល្អឈ្មោះថា Bifidobacterial (និងមិនបង្កើតបាក់តេរីអាក្រក់) ជួយឱ្យសុខភាពពោះវៀនទារកកុមារកាន់តែរឹងមាំល្អ។ HMO ទាំងពីរប្រភេទនេះ (2'-FL រួមផ្សំជាមួយ GOS) ផ្សំបានជា HMO ដែលមានបរិមាណ Oligosaccharide ច្រើនជាងម្សៅទឹកដោះគោផ្សេង ចំនួន៦.២៥ដង ចូលរួមពង្រឹងប្រព័ន្ធភាពសុំា ការពារកុមារពីជំងឺឆ្លងផ្សេងៗ និងជួយឱ្យ​កុមារមានសុខភាពក្រពះពោះវៀនកាន់តែល្អប្រសើរជាងមុន។

កាន់តែពិសេស ជាមួយនឹងប្រូតេអ៊ីនមានក្នុងទឹកដោះម្តាយឈ្មោះ α‐lactalbumin សម្បូរដោយសារជាតិ tryptophan ដែលជាប្រភេទអាមីណូអាស៊ីតចម្បង សម្រាប់ជំរុញដល់ការលូតលាស់ឱ្យបានពេញបរិបូរណ៍។ ជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុន បានកាត់បន្ថយនូវប្រូតេអ៊ីន បេតាឡាក់តូក្លូប៊ូលីន (Reduced β- lactoglobulin) ដែលជាប្រូតេអ៊ីនមាននៅក្នុងសត្វគោ ពពែ ចៀម តែមិនមាននៅក្នុងទឹកដោះម្ដាយទេ ដើម្បីឱ្យគុណភាពរបស់ម្សៅទឹកដោះគោកាន់តែស្រដៀងខ្លាំងទៅនឹងទឹកដោះម្ដាយ។ ក្រៅពីនេះ វ៉ាកូដុ លីប៊ីន មានបន្ថែមបរិមាណDHAនិងAA ដើម្បីជួយដល់ការលូតលាស់និងការអភិវឌ្ឍជាពិសេសផ្នែកខួរក្បាលរបស់ទារកនិងកុមារ-ល-។

លោក អ៊ុក ពន្លក ប្រធានផ្នែកលក់ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ម្សៅទឹកដោះគោ វ៉ាកូដុ បានចូលមកទីផ្សារប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៤ ដែលរហូតមកដល់ពេលនេះ មានរយៈពេល៩ឆ្នាំមកហើយ ដោយមានសន្ទុះនៃគាំទ្រយ៉ាងច្រើនពីស្រ្តីមានផ្ទៃពោះ និងមាតាបិតាកុមារ ដោយសារពួកគាត់មានភាពជឿជាក់ទៅលើផលិតផលម្សៅទឹកដោះគោមកពីជប៉ុន ស្របពេលដែល វ៉ាកូដុ មានផលិតផលច្រើនប្រភេទ ទាំងសម្រាប់ស្រ្តីមានផ្ទៃពោះ ទារក និងកុមារ។

ប្រជាជនជប៉ុនជាប់ចំណាត់ថ្នាក់ជាប្រជាជន ដែលមានអាយុវែងជាងគេលើពិភពលោក ដោយសារមូលហេតុជាច្រើន ដែលក្នុងនោះមានការរស់នៅស្អាត មានអនាម័យ និងអាហារប្រកបដោយអាហារូបត្ថម្ភគ្រប់គ្រាន់ និងសមស្រប។ ដូច្នេះការបីបាច់ថែរក្សាទារក ជាមួយនឹងការផ្តល់អាហារូបត្ថម្ភល្អពីថ្ងៃដំបូងនៃជីវិតរបស់ពួកគេ គឺពិតជាសំខាន់សម្រាប់អនាគតប្រកបដោយសុខភាពល្អបរិបូរណ៍។ នេះជាមូលហេតុ ដែលមាតាបិតាបច្ចុប្បន្នសម្រេចជ្រើសរើស នូវម្សៅទឹកដោះគោដែលមានគុណភាពខ្ពស់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឱ្យកូនៗទទួលបាននូវអ្វីដែលប្រសើរបំផុតសម្រាប់ជិវិត ដែលធ្វើឱ្យពួកគាត់មានមូលដ្ឋានគ្រឹះនៃសុខភាពល្អពីតូច និងជួយឱ្យពួកគាត់មានសុខភាពរឹងមាំក្នុងការលូតលាស់ពេញវ័យ ដើម្បីជាអនាគតរបស់គ្រួសារ និងប្រទេសជាតិទាំងមូល។

លោក Takeuchi Takeshi ប្រធានផ្នែកលក់អន្តរជាតិ ពីប្រទេសជប៉ុន ​បានលើកឡើងថា នៅប្រទេសជប៉ុន មានការគាំទ្រយ៉ាងច្រើនពីមាតាបិតាជប៉ុន ដែលធ្វើឱ្យវ៉ាកូដុ ទទួលបានចំណែកទីផ្សារលេខ១ អស់រយៈពេល២១ឆ្នាំជាប់គ្នា លើចំណែកទីផ្សារអាហារកុមារនៅប្រទេសជប៉ុន។ ចំណែកប្រទេសកម្ពុជាវិញ ឃើញថាមានសន្ទុះនៃ​ការលក់​បានកើនឡើងគួរឱ្យកត់សម្គាល់។

លោកបន្តថា «តាមបទពិសោធន៍ដែលខ្ញុំធ្វើការនៅក្រុមហ៊ុនវ៉ាកូដុ អស់រយៈកាលជាង២៨ឆ្នាំមកនេះ ខ្ញុំគិតថាអ្វីដែលធ្វើឱ្យវ៉ាកូដុអាចទទួលបានជោគជ័យក្នុងទីផ្សារនេះ គឺដោយសារមូលហេតុចម្បង២ គឺទី១ ដោយសារយើងមានក្រុមការងារដែលធ្វើការចេញពីបេះដូង។ ទី២ ដោយសារផលិតផលមានគុណភាពខ្ពស់ក្រោមច្បាប់នៃស្តង់ដារផលិតដ៏តឹងរឹងបំផុតរបស់ប្រទេសជប៉ុន ដែលធ្វើឱ្យម្សៅទឹកដោះគោ វ៉ាកូដុ បានឈរជើងលើទីផ្សារអស់រយៈជា១១៧ឆ្នាំមកហើយ ដោយមិនធ្លាប់ត្រូវបានប្រមូលចូលវិញ ដោយសារមានបញ្ហាណាមួយសូម្បីម្តង»

សូមជម្រាបថា WAKODO ជាក្រុមហ៊ុនឯកទេសផលិតអាហារទារក និងជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានផលិតម្សៅទឹកដោះគោសម្រាប់ទារកនៅក្នុងប្រទេសជប៉ុន ដែលគិតរហូតមកដល់ពេលបច្ចុប្បន្ននេះមានអាយុកាលជាង១១៧ឆ្នាំមកហើយ។

ក្រោមការផលិតដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម (automation) និងច្បាប់ដ៏តឹងរឹងបំផុតរបស់ប្រទេសជប៉ុន ម្សៅទឹកដោះគោ វ៉ាកូដុ មិនធ្លាប់ត្រូវបានប្រមូលចូលវិញ (recall) ដោយសារការចម្លងមេរោគនានាម្តងណាឡើយ អស់រយៈកាលជាង១១៧ឆ្នាំមកនេះ ដែលធ្វើ ឱ្យ វ៉ាកូដុ រក្សាបាននូវគុណភាពនិងសុវត្ថិភាពល្អបំផុតសម្រាប់កុមារគ្រប់រូបដែលប្រើប្រាស់ម្សៅទឹកដោះគោគុណភាពខ្ពស់មួយនេះ៕