(ភ្នំពេញ)៖ កម្មវិធីទូរស័ព្ទ Chip Mong Bank App របស់ធនាគារ ជីប ម៉ុង មានមុខងារពិសេសធំៗចំនួន ៤ ដែលអាចជួយបំពេញតាមតម្រូវការ និងភាពមមាញឹកប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ទាំងអស់ ឱ្យកាន់តែងាយស្រួល និងប្រសើរជាងមុន។

មុខងារ ៤ ពិសេសៗក្នុងកម្មវិធីទូរស័ព្ទ Chip Mong Bank App នេះរួមមាន៖

* ផ្ទេរប្រាក់ទៅគ្រប់ទីកន្លែង
អតិថិជនអាចផ្ទេរប្រាក់ក្នុងស្រុក ដោយឥតគិតថ្លៃតាមរយៈមុខងារបាគង (Bakong) ឬស្គែនដើម្បីផ្ទេរប្រាក់តាម KHQR បានយ៉ាងងាយស្រួល និងឥតគិតថ្លៃសេវា។ ដោយឡែក សម្រាប់ការផ្ទេរប្រាក់ទៅក្រៅស្រុក អតិថិជនអាចជ្រើសរើសការផ្ទេរតាមរយៈមុខងារ SWIFT ក្នុងកម្មវិធីទូរស័ព្ទ Chip Mong Bank App ដែលអតិថិជនអាចផ្ទេរប្រាក់ទៅ ជុំវិញពិភពលោក បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

* ទូទាត់វិក្កយបត្រតាមទូរស័ព្ទបានគ្រប់ពេលវេលា
ការទូទាត់ថ្លៃទឹកភ្លើង សេវាកម្មសាធារណៈ ធានារ៉ាប់រង សេវាអ៊ីនធើណិត និងបញ្ចូលលុយទូរស័ព្ទ អាចធ្វើបានយ៉ាងឆាប់រហ័ស តាមរយៈកម្មវិធីទូរស័ព្ទ Chip Mong Bank App មិនថាពេលណា កន្លែងណា។

* យកប្រាក់បង្កើតប្រាក់
ជៀសវាងការទុកប្រាក់ក្នុងគណនីធម្មតាបានអត្រាការប្រាក់តិច អតិថិជនអាចបើកគណនីបញ្ញើមានកាលកំណត់ ដោយខ្លួនឯងបានប្រកបដោយសុវត្ថិភាពខ្ពស់ ដើម្បីទទួលបានអត្រាការប្រាក់ពិសេសរហូតដល់ ៦.២៥% ក្នុងមួយឆ្នាំ (សម្រាប់បញ្ញើចាប់ពី២លានរៀលឡើង)។

* មិនចាំបាច់កាន់ក្រដាស់ប្រាក់ 
ជាមួយ Chip Mong Bank App អតិថិជនអាចទូទាត់ការចាយវាយប្រចាំថ្ងៃ ដោយប្រើមុខងារស្គែន លើKHQR ដែលមាននៅតាមហាងផ្សេងៗ បានដោយងាយស្រួល និងមិនភ័យបារម្ភពីបញ្ហាក្លែងបន្លំ ឬ បាត់បង់ប្រាក់នោះទេ។ លើសពីនេះ អតិថិជនអាចទទួលប្រាក់បានភ្លាមៗ និងពីគ្រប់ធនាគារក្នុងស្រុក ដោយគ្រាន់តែបង្ហាញ Chip Mong QR របស់គណនីអតិថិជនដែលមានក្នុងកម្មវិធីទូរស័ព្ទ Chip Mong Bank App រួមជាមួយនឹងមុខងារបន្ថែមដែលអតិថិជនអាចកំណត់ចំនួនទឹកប្រាក់ សម្រាប់ទទួលបានជាក់លាក់ថែមទៀតផង។

សម្រាប់លោកអ្នកដែលមិនទាន់មានគណនីធនាគារ ជីប ម៉ុង ឥឡូវនេះលោកអ្នកអាចបើកគណនីដំបូងរបស់ ធនាគារ ជីប ម៉ុង ដោយទាញយកកម្មវិធីទូរស័ព្ទ Chip Mong Bank App បានយ៉ាងងាយស្រួល ហើយអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានភ្លាមៗ ជាពិសេសទទួលបានទឹកប្រាក់ 5$ភ្លាមៗថែមទៀតផង៕

*របៀបបើកគណនី Instant ៖  https://www.facebook.com/watch/?v=5634915486617590

*ព័ត៌មានបន្ថែមអំពីការផ្តល់ជូនទឹកប្រាក់5$៖
https://www.chipmongbank.com/en/publications/promotions/63c9059ce828416c5cee1438