(កូរ៉េ)៖ កន្លងមកសារព័ត៌មាននានា បានចុះផ្សាយដោយសន្និដ្ឋានថា លោក RM ដែលជាប្រធានក្រុម BTS នឹងត្រូវបានជ្រើសរើសធ្វើជាទូតសុឆន្ទៈ នៅក្នុងក្រសួងមួយរបស់កូរ៉េខាងត្បូង។ តែយ៉ាងណា នៅពេលនេះ គឺមានរបាយការណ៍ច្បាស់លាស់ហើយ ដោយតារារូបនេះ ត្រូវបានតែងតាំងជាទូតសុឆន្ទៈ នៃក្រុមស្វែងរក និងស៊ើបអង្កេតរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមផលិតកម្ម Big Hit Music បានបញ្ជាក់ថា RM នឹងត្រូវបានតែងតាំងជាទូតសុឆន្ទៈ សម្រាប់ក្រុមស្វែងរកស៊ើបអង្កេត របស់ក្រសួងការពារជាតិនៃប្រទេសកូរ៉េខាងត្បូង ហើយពិធីតែងតាំងទូតសុឆន្ទៈ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមិថុនា ស្អែកនេះ។

គួរជម្រាបថា ក្រុមស្វែងរកស៊ើបអង្កេតរបស់ក្រសួងការពារជាតិ នៃប្រទេសកូរ៉េខាងត្បូង គឺជាអង្គភាពមួយដែលធ្វើការផ្ដោតសំខាន់ លើការស្វែងរកអតីតយុទ្ធជនក្នុងសម័យសង្គ្រាមកូរ៉េ ដែលនៅមានជីវិត ហើយបញ្ជូនពួកគេទៅកាន់ក្រុមគ្រួសារវិញ។ ជាពិសេសពេលនេះ RM បានក្លាយជាទូតសុឆន្ទៈទីបីសម្រាប់ក្រុមនេះ ហើយនឹងចូលរួមក្នុងសកម្មភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយផងដែរ៕