(ភ្នំពេញ)៖ ស្របពេលជាមួយការប្រារព្ធទិវាកុមារអន្ដរជាតិ ដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់លើសិទ្ធិ និងការលូតលាស់របស់កុមារ។

ខ្នរ ដែលជាម៉ាកផលិតផលដ៏ល្បី ពីក្រុមហ៊ុនយូនីលឹវើ កម្ពុជា បានចាប់ផ្ដើមយុទ្ធនាកាអប់រំ តាមសាលារៀនជាមួយបបរកំប៉ុងខ្នរ (Knorr Jok School Program) ដើម្បីណែនាំដល់សិស្សានុសិស្សពីអត្ថប្រយោជន៍នៃអាហារពេលព្រឹក ការយល់ដឹងពីអាហារូបត្ថម្ភ ព្រមទាំងបានផ្តល់ ការសាកល្បងជាមួយផលិតផលអាហារបបរកំប៉ុងខ្នររបស់ខ្លួន ដល់សិស្សអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន ៥០,០០០ នាក់ក្នុងសាលាចំនួនប្រមាណជាង ៥០សាលារៀននៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល។

យុទ្ធនាការត្រូវធ្វើឡើងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មានគោលបំណងជួយឲ្យប្អូនៗ យល់ពីសារដ៏សំខាន់មួយដែលមានខ្លឹមសារពីមូលដ្ឋាននៃអាហារូបត្ថម្ភ ការទទួលទានអាហារដែលមានជីវជាតិល្អសម្រាប់រាងកាយ ការធ្វើលំហាត់ប្រាណ និងបង្កើតទម្លាប់ល្អដើម្បីទទួលបានសុខភាពល្អជាដើម។

លើសពីនេះ ប្អូនៗក៏ទទួលបាននូវការចែកជូនផលិតផល បបរកំប៉ុងខ្នរ សម្រាប់ទទួលទាន ជាអាហារពេលព្រឹក សម្រន់ ដែលជាផលិតផល ដែលមានគុណភាព មិនត្រឹមតែមានរសជាតិឈ្ញុយឆ្ញាញ់ ថែមទាំងសម្បូរជីវជាតិ ព្រោះមានបន្ថែម វីតាមីន B1 B3 B6 ដែលមានសារប្រយោជន៍សម្រាប់សុខភាព។

លោក ពៅ ប៉ូឡែន ប្រធានទីផ្សារ ផ្នែកអាហារូបត្ថម្ភ ប្រចាំតំបន់ កម្ពុជា ឡាវ មីយ៉ាន់ម៉ា របស់ ក្រុមហ៊ុន យូនីលឹវើ បានថ្លែងថា «រឿងល្អៗចាប់ផ្ដើមពីអាហារឆ្ងាញ់ៗ ជាពិសេសនាពេលព្រឹកព្រលឹម ព្រោះជួយផ្តល់នូវថាមពលទាំងរាងកាយ និងស្មារតីដើម្បី ជម្រុញអោយយើងអាចបន្តការងារប្រចាំថ្ងៃ ពិសេសសម្រាប់ប្អូនៗកុមារ វាមានសារសំខាន់ដើម្បីអោយខួរក្បាលមានថាមពល មានស្មារតីចងចាំល្អ និងរៀនសូត្របានពូកែ»

គួរបញ្ជាក់ផងដែរថា ខ្នរគឺជាម៉ាកល្បីឈ្មោះលំដាប់ថ្នាក់អន្តរជាតិ។ ទស្សនវិស័យរបស់ខ្នរ គឺ បង្ហាញ ក្តីស្រឡាញ់ ទៅអ្នកប្រើប្រាស់ តាមរយៈការបង្កើតអាហារឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ និងមានប្រយោជន៍សម្រាប់សុខភាព ពោលគឺនៅក្នុងផលិតផល ខ្នរ ស្ទើរតែគ្រប់មុខ សុទ្ធតែមានបន្ថែមនូវជីវជាតិដូចជា ការបន្ថែមជាតិដែកនៅក្នុងផលិតផល ម្សៅស៊ុប និងដុំស៊ុបខ្នរ ជាដើម ដើម្បីអោយប្រាកដថាម្ហូបគ្រប់ចានចម្អិនជាមួយផលិតផល ខ្នរ សុទ្អតែមានរសជាតិឈ្ងុយឆ្ងាញ់ និងសម្បូរដោយជីវជាតិ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហេ្វសប៊ុករបស់ផលិតផលខ្នរ តាមរយៈ https://web.facebook.com/KnorrCambodiaOfficial