(ភ្នំពេញ)៖ ព្រឹត្តការណ៍ «MEGA អស្ចារ្យ» បញ្ចុះតម្លៃពិសេស រហូតដល់ ៧០% សម្រាប់ការទិញទំនិញ ការទទួលទានអាហារ និងការកម្សាន្តនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ។ ទន្ទឹមនឹងនេះ អតិថិជនដែលចំណាយរហូតដល់ $3,000 នឹងមានឱកាសបានជិះឧទ្ធម្ភាគចក្រទស្សនារាជធានីភ្នំពេញពីលើអាកាស។

ជាមួយគ្នានេះ ចំណាយ $2,000 ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency Phnom Penh។ ចំណាយ $1,000 ស្នាក់នៅសណ្ឋាគារ Fairfield by Marriott Phnom Penh។ ចំណាយ $500 លេងកីឡាវាយកូនហ្គោលនៅ Grand Royal Golf & Resorts ឬ គូប៉ុងទឹកប្រាក់ $50 នៅផ្សារទំនើប ជីប ម៉ុង ថែមទៀតផង ។ 

ការបញ្ចុះតម្លៃពិសេសរហូតដល់ ៧០% នេះ ទៅលើហាងសម្លៀកបំពាក់ម៉ាកយីហោល្បីៗជាច្រើនដូចជា Karl Lagerfeld, Jaspal, Paul Smith, H&M និង Lacoste ជាដើម ។ ហើយកម្មវិធីពិសេសនេះ ក៏សម្រាប់ការទទួលទានអាហារ ក៏ដូចជានៅកន្លែងកម្សាន្ត និងហាងលក់សម្ភារៈជាច្រើនទៀតផងដែរ ហើយចាប់ផ្ដើម ពីថ្ងៃទី ០១ មិថុនានេះ រហូតដល់ថ្ងៃទី ៣១ ខែសីហា។

ក្រៅពីឱកាសបានជិះយន្តហោះឧទ្ធម្ភាគចក្រកម្សាន្តមើលទីក្រុង និងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំថែមទៀត ក៏មានផ្ដល់នូវកាដូ និងគូប៉ុងសាច់ប្រាក់ និងរង្វាន់ជាច្រើនទៀតសម្រាប់អតិថិជនផងដែរ ។ គួរបញ្ជាក់ថា ម៉ាកយីហោសម្លៀកបំពាក់ល្បីៗដូចជា ZARA, Karl Lagerfeld, Jaspal, Paul Smith និង EA7 ទើបតែបានបើកហាងលក់សម្លៀកបំពាក់របស់ខ្លួនលើកដំបូង ដែលមានតែនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល តែប៉ុណ្ណោះ ។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាផ្សារទំនើបដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា ហើយបានបើកដំណើរការសាកល្បង កាលពីខែកញ្ញា ឆ្នាំ២០២២ នេះហើយ។ ផ្សារទំនើបខ្នាតយក្សមួយនេះ ប្រមូលផ្ដុំដោយហាង ដែលមានយីហោក្នុងស្រុកនិងអន្តរជាតិល្បីៗ និងមានបម្រើជូន អាហារ ភេសជ្ជៈ សម្លៀកបំពាក់ទាន់សម័យ កន្លែងកម្សាន្ត និងពាណិជ្ជកម្មចម្រុះជាច្រើនទៀត ដែលផ្តល់នូវភាពងាយស្រួល និងការកម្សាន្តឥតដែនកំណត់ជូនអតិថិជន។

ជីប ម៉ុង រីថែល សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬ កែប្រែលក្ខខណ្ឌណាមួយទៅលើការបញ្ចុះតម្លៃខាងលើនេះ នៅពេលណាក៏បាន និងតាមការសម្រេចចិត្តតែមួយគត់របស់ក្រុមហ៊ុន៕