(ហ្សឺរីច)៖ អតីតខ្សែការពារក្លិប Leeds កីឡាករ Gaetano Berardi បានប្រកាសពីការចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្នុងវ័យ ៣៤ឆ្នាំ, នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

Berardi ដែលបានបង្ហាញខ្លួនជាង ១៥០លើក សម្រាប់ក្លិប Leeds ក្នុងការប្រកួតទាំងអស់នៅអំឡុងការលេងរយៈពេល ៧ឆ្នាំជាមួយក្លិប រហូតធ្វើការចាកចេញក្នុងឆ្នាំ២០២១នោះ លោកបានបង្ហោះពីការចូលនិវត្តន៍របស់លោកនៅលើ Instagram។

ខ្សែការពារស្តាំសញ្ជាតស្វីស ដែលបានបង្ហាញខ្លួន១លើក ក្នុងក្រុមឈុតធំ នៃក្រុមជម្រើសជាតិរបស់លោកនោះ បានចូលរួមជាមួយ Leeds ដោយផ្លាស់មកពីក្លិប Sampdoria ក្នុងឆ្នាំ២០១៤។

លោកបានចូលលេងឲ្យក្លិបស្វីស Sion និងបានបិទបញ្ចប់អាជីពលេងរបស់លោក នៅឯក្លិប Bellinzona៕