(ភ្នំពេញ)៖ ដំណឹងដ៏គួរឲ្យរីករាយ សម្រាប់ការលើកទឹកចិត្តកីឡាករប្រដាល់គុនខ្មែរ ដើម្បីគុនខ្មែរ។ ប៊ូសស្ត្រង ក្រៅពីការឧបត្ថម្ភលើកទឹកចិត្តជាឡានថ្មីខ្លាញ់គោ ជាផ្ទះថ្មី ១ល្វែង ពេលនេះប៊ូសស្ត្រង ចិត្តល្អ បន្តចងដៃ ១ម៉ឺនដុល្លារ ក្នុងពិធីឡើងគេហដ្ឋានថ្មី ដល់កីឡាករ ព្រំ សំណាង។

ប៊ូសស្ត្រង ពិតជាក្រុមហ៊ុនចិត្តល្អ លើកមុខលើកមាត់កីឡាគុនខ្មែរខ្លាំងណាស់ ដែលនេះជាទង្វើមួយដ៏គួរឲ្យកោតសរសើរ សម្រាប់លើកទឹកចិត្តឲ្យកីឡាករគុនខ្មែរដទៃទៀត ខិតខំប្រឹងហ្វឹកហាត់ក្បាច់គុនខ្មែរឲ្យខ្លាំងក្លា និងស្ទាត់ជំនាញ ដើម្បីឲ្យពិភពលោកស្គាល់គុនខ្មែរកាន់តែច្បាស់។

ក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រង បានបញ្ជាក់ថា ការចង់ដៃ ១០,០០០ដុល្លា ដល់កំពូលកីឡាករគុនខ្មែរ ព្រំ សំណាង ក្នុងពិធីឡើងគេហដ្ឋានថ្មីនេះ គឺដើម្បីលើកស្ទួយគុនខ្មែរ ចង់ឲ្យបងប្អូនខ្មែរយើងស្រលាញ់គាំទ្រគុនខ្មែរកាន់តែខ្លាំង និងចូលរួមហ្វឹកហាត់គុនខ្មែរកាន់តែច្រើន ដើម្បីថែរក្សាក្បាច់គុនដូនតាខ្មែរយើងឲ្យគង់វង្សរាប់ពាន់ឆ្នាំបន្តទៅមុខទៀត។

ពិធីឡើងគេហដ្ឋានថ្មីរបស់កំពូលកីឡាករគុនខ្មែរ ព្រំ សំណាង នឹងធ្វើឡើងនៅថ្ងៃ សៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះហើយ៕