(កូឡាឡាំពួរ)៖ សហព័ន្ធកីឡាវាយសីពិភពលោក (BWF) នឹងពិចារណា ក្នុងការអនុញ្ញាតឲ្យអត្តពលិករុស្ស៊ី និងបេឡារុស្ស ដើម្បីអាចចូលរួមប្រកួត ក្នុងនាមអព្យាក្រឹត នៅព្រឹត្តិការណ៍ប្រកួតអន្តរជាតិ។ នេះបើតាមការឲ្យដឹងពី BWF នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣, នៃរយៈពេល ១ខែ បន្ទាប់ពីពួកគេបានបន្តការហាមឃាត់។

សហព័ន្ធកីឡាវាយសីពិភពលោក BWF ពេលដំបូងឡើយ បានហាមឃាត់អត្តពលិករុស្ស៊ី និងបេឡារុស្ស កាលពីខែមីនា ឆ្នាំមុន បន្ទាប់ពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន។ បេឡារុស្ស ត្រូវបានប្រើប្រាស់ជាទីតាំង សម្រាប់ការវាយប្រហារតាមដែនគោក យ៉ាងសំខាន់ សម្រាប់សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូ បានហៅថា «ប្រតិបត្តិការពិសេស»

កាលពីខែមុន, BWF បានឲ្យដឹងថា មិនមាន «យុត្តិធម៌ដ៏គួរឲ្យពេញចិត្ត» ដើម្បីដកការហាមឃាត់ លើកីឡាករ និងមន្ត្រី មកពីប្រទេសទាំងពីរនេះនោះទេ នៅពេលដែលសហព័ន្ធបានបន្តការហាមឃាត់៕