(ភ្នំពេញ)៖ ការប្រកួតដណ្តើមជើងឯកពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយនាចុងសប្តាហ៍នេះ ដោយមានណាហ្គា ប៉ះភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងទឹកដីនៃកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ វេលាម៉ោង ៦៖៣០ល្ងាច។

គួររំលឹកថា ណាហ្គាកាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានយកឈ្នះក្រុមវិសាខា ក្រោយប្រកួត ២ជើង ដោយជើងទី១ ឈ្នះ ១ទល់០​ និងជើងទី២ លេងស្មើគ្នា ១ទល់១​ ដោយចំណេញ ១គ្រាប់ ត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រតែម្តង។

ចំណែកឯគូប្រជែងក្រោនវិញ កាលវគ្គ ៤ក្រុមចុងក្រោយ បានយកឈ្នះគិរីវង់សុខសែនជ័យ ទាំង ២ជើង ដោយជើងទី១ ឈ្នះ៣ទល់០ និងជើងទី២ ៣ទល់០​ ត្រូវឡើងវគ្គផ្តាច់ព្រ័ត្រជួបណាហ្គា ដើម្បីដណ្តើមពានចុងសប្តាហ៍នេះ៕