(បរទេស)៖ តារាសម្តែងល្បីឈ្មោះ Dwayne Johnson ហៅ «The Rock» ត្រូវបានរាយការណ៍ថា នឹងវិលត្រឡប់មកវិញ សម្រាប់ខ្សែភាពយន្ត Fast & Furious ថ្មី ដែលមិនទាន់ដឹងចំណងជើង ខណៈការ វិលមកវិញនេះ គឺក្នុងនាមជាតួអង្គ Luke Hobbs។ នេះបើតាមអ្វីដែលតារាសម្តែង The Rock បានប្រកាសនៅលើ Twitter នាពេលថ្មីៗនេះ ហើយត្រូវបានចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

Johnson បាននិយាយនៅក្នុងសារជាវីដេអូមួយ យ៉ាងដូច្នេះថា «Hobbs ត្រឡប់មកវិញក្នុងរឿង Fast and Furious»។ លោកបានបន្ថែមថា «ខ្សែភាពយន្ត Fast & Furious បន្ទាប់មកអ្នកនឹងឃើញអ្នកច្បាប់ ដែលនឹងមានក្នុងរឿងព្រេងនិទាន នៃភាពយន្តរបស់ HOBBS ដែលនឹងដើរតួថ្មីមួយបែបទៀត និងរៀបចំសម្រាប់ FASTX: Part II»។

ត្រកូល «Fast & Furious» ត្រូវបានរាយការណ៍ថា ប្រមូលប្រាក់បានជាង ៧ពាន់លានដុល្លារអាមេរិក នៅទូទាំងពិភពលោក ដែលធ្វើឲ្យភាពយន្តនេះ ក្លាយជាយីហោដែលរកចំណូលបានខ្ពស់បំផុតទីប្រាំ។ ភាពយន្តចុងក្រោយបង្អស់ «Fast X» ដែលសម្តែងដោយ Diesel និង Jason Momoa បានចាក់បញ្ចាំងកាលពីខែមុន ហើយបានជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងពិភពលោក​ កាលពីចុងសប្តាហ៍កន្លងទៅដែលរកចំណូលបានជាង ៥០០លានដុល្លារ នៅទូទាំងពិភពលោក៕