(ភ្នំពេញ)៖ អតិថិជនសំណាង ៤នាក់ ឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ត្រូវបានតារាចម្រៀង ENO ផ្តល់កិត្តិយសចុះទៅសំណេះសំណាល និងចែករង្វាន់ផ្ទាល់នៅរោងចក្រដ៏ប្រណីតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

លើសពីនេះ អ្នកឈ្នះរង្វាន់ម៉ូតូទាំង ៤រូប បានក្រុមហ៊ុនទទួលយ៉ាងដិតដល់ដោយផ្តល់ជូនការបរិភោគអាហារនៅភោជនីយដ្ឋាន Cambodia Mastercraft Microbrewery និងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយបួន Fairfield by Marriott Phnom Penh។

សូមអបអរសាទរដល់អតិថិជនភេសជ្ជៈ ICY COOL រសជាតិម៉ុងតុលទាំង៤រូបដែលឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី រួមមាន៖ ជុំ គន់ រស់នៅខេត្តពោធិ៍សាត់ ប៉ូ សុខូ រស់នៅខេត្តក្រចេះ ធី ស្រីនិច រស់នៅខេត្តព្រៃវែង និងម៉ោញ ពៅ រស់នៅខេត្តក្រចេះ។

នៅសល់រង្វាន់ជាច្រើនទៀតពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ជាពិសេសរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ដែលមានចំនួនសរុបរហូតដល់ ៦០០គ្រឿង។ តោះ! ចាំមើលទៀតថា តើអ្នកណាជាអតិថិជនសំណាងបន្ទាប់?។