(ភ្នំពេញ)៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិ បានសហការជាមួយផលិតកម្មបារមី និងលោក វណ្ណដា ដែលជាទូតសុឆ្ទន: បាននាំមកកម្មវិធីដែលមាន ឈ្មោះថា «TrueFest» ជូនដល់ទស្សនិកជន។

ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងធ្វើការបង្ហាញជូននូវមុខងារថ្មី និងប្លែកភ្នែកសម្រាប់ទីផ្សារបច្ចុប្បន្ន ជាមួយបទពិសោធន៍ឌីជីថលជូនដល់អ្នកគាំទ្រ ជាមួយការប្រគំតន្រ្ដី តាមរយ:កម្ម វិធី «TrueFest»។ ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងឲ្យហ្វេនៗទទួលបាននូវភាពភ្ញាក់ផ្អើល និងអ្វីដែលពិសេសៗ ពីលោក វណ្ណដា និងទ្រូម៉ាន់នីផងដែរ។

កម្មវិធីប្រគំតន្រ្ដី ក៏ដូចជាបទពិសោធន៍ឌីជីថលនេះ មានការចូលរួមដោយផ្ទាល់ពីលោក វណ្ណដា និងតារា ចម្រៀងល្បីៗមកពីផលិតកម្មបារមីច្រើនរូបទៀតដូចជា៖ កញ្ញា Sophia Kao, លោក វណ្ណថាន និងក្រុមចំរៀង Polarix ដែលនឹងធ្វើឲ្យកម្មវិធីកាន់តែសប្បាយរីករាយ ជូនដល់អ្នកគាំទ្រផងដែរ។

លោកអ្នកអាចទិញសំបុត្រចូលរួមបាន នៅលើ APP៖ https://www.facebook.com/LIVE.byWonderpass

ឬចូលតាមលីងដែលផ្ដល់ជូននេះ៖ https://wonderpass.asia/event/truefest រួចចុចទូទាត់តាម TrueMoney Wallet តែមួយគត់។

កម្មវិធីនេះនឹងប្រារព្ធធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉លសែនសុខ នាថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង៩យប់។

គួរបញ្ជាក់ថា រាល់ទឹកប្រាក់ដែលទទួលបានពីការលក់សំបុត្រ នឹងយកទៅបរិច្ចាគតាមកម្មវិធីសប្បុសធម៌ TrueMoney x VannDa Charity Fund ។

សម្រាប់ ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ TrueMoney Cambodia Facebook page
https://www.facebook.com/TrueMoneyCambodia