(ឡុងដ៍)៖ អ្នកចាត់ការក្លិប Leeds United លោក Sam Allardyce បានលាលែងចេញពីតំណែង បន្ទាប់ពីការដឹកនាំក្រុមបាន ៤ប្រកួត បញ្ចប់ដោយការធ្លាក់ចេញពីលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២២-២៣។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។

បុរសវ័យ ៦៨ឆ្នាំរូបនេះ បានដឹកនាំចាញ់ ៣ប្រកួត និងស្មើ ១ប្រកួត ក្រោយពីបានចូលស្នងដំណែង ពីលោក Javi Gracia កាលពីថ្ងៃទី៣ ខែឧសភា។

Leeds នឹងវិលត្រឡប់ទៅលេងនៅលីគលំដាប់ទី២វិញ Championship បន្ទាប់ពីលេងបាន៣រដូវកាល នៅលីគកំពូល ខណៈក្លិបបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសថា អ្នកចាត់ការថ្មីរបស់ Leeds United នឹងធ្វើឡើងនៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ៕