(ញ៉ូវខាសល)៖ ក្លិប Newcastle United កៀកនឹងចុះកិច្ចសន្យា នាំយកខ្សែការពារសញ្ជាហ្គាំប៊ី Yankuba Minteh មកពីក្លិបដាណឺម៉ាក Odense។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

Minteh មានវ័យ ១៨ឆ្នាំ រកបានគ្រាប់បាល់ ៤គ្រាប់ ក្នុងការប្រកួតលីគ Superliga ចំនួន ១៧លើក នារដូវកាលនេះ។

លោកក៏បានលេងចំនួន ២លើកឲ្យក្រុមជម្រើសជាតិហ្គាំប៊ី នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ ប៉ះនឹងកុងហ្គោ និងលីបេរីយ៉ាផងដែរ៕